ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រជាកសិករដាំដំណាំប៉ិគក់ នៅស្រុកកំពង់សៀមរីករាយដោយមានទីផ្សារ និងមានតម្លៃខ្ពស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រជាកសិករជាអ្នកប្រកបមុខរបរដាំដំណាំប៉ិគក់ ដែលរស់នៅក្នុងឃុំរអាង និងឃុំគៀន ជ្រៃ របស់ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងខ្លាំងដោយ ផលិតផលដំណាំប៉ិគក់ឆ្នាំនេះមានទីផ្សារ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនទោះប្រទេសកំពុងជួប វិបត្តិជំងឺកូវីដ១៩ ក៏ទីផ្សារផលិតផលរបស់បងប្អូនប្រជាកសិករនៅតែមានទីផ្សារ និងលក់ បានតម្លៃខ្ពស់។

លោក គី យូឡេង ប្រជាពលរដ្ឋរស់នៅក្នុង ភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់ សៀម បានឱ្យដឹងថា ឆ្នាំនេះលោកមានការសប្បាយរីករាយជាខ្លាំងដោយដំណាំប៉ិគក់ របស់ លោកដែលធ្វើបានមានទីផ្សារ និងលក់បានតម្លៃខ្ពស់ដែលលក់ក្នុងតម្លៃ១គីឡូក្រាម ថ្លៃ៦០០រៀលដែលឆ្នាំមុន១គីឡូក្រាម៤០០រៀលតែប៉ុណ្ណោះ។​

លោក យូឡេង បានបន្ដទៀតថា ក្រុមគ្រួសាររបស់លោកបានដាំប៉ិគក់ ក្នុងផ្ទៃដី ប្រមាណកន្លះហិកតាដែលដំណាំប៉ិគក់ផ្ដល់ផលប្រមាណ២០តោនក្នុងមួយរដូវ។ តែផលកម្រៃ ដែលទទួលបានវាអាស្រ័យដោយតម្លៃទីផ្សារដោយតម្លៃដើមដៃថ្លៃ កណ្ដាលដៃបង្គួរ និងចុង ដៃទទួលបានតម្លៃថ្លៃបន្ដិចវិញ។

ជាក់ស្ដែងឆ្នាំនេះប៉ិគក់មានតម្លៃ៦០០រៀល ក្នុងមួយគីឡូក្រាម ឆ្នាំនេះអាចរកប្រាក់ចំណូលបានប្រមាណជាង៣០០០ដុល្លារ ក្នុងមួយរដូវ ដែលអាចជួយ ឱ្យជីវភាពរបស់គ្រួសារមានលំនឹងមិនជួបការលំបាក ទោះបីជាស្ថិតនៅក្នុងស្ថានភាព ជំងឺកូវីដ១៩។​

លោក សុំ សំអាត អ្នកទទួលទិញប៉ិគក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ តម្លៃឆ្នាំនេះខ្ពស់ ហើយប្រជាកសិករមានការរីករាយជាខ្លាំង ដោយធ្វើការប្រមូលផលមកលក់ឱ្យគាត់ និង ទិញយកទៅលក់បន្ដតាមបណ្ដាផ្សារទូទាំងប្រទេស ពិសេសនៅភ្នំពេញដោយទិញពីប្រជា កសិករក្នុងតម្លៃ១គីឡូពី៦០០រៀលទៅ៧០០រៀលឈ្មួញធំៗមកទិញដល់កន្លែងតែម្ដង។​

ដំណាំប៉ិគក់ ជាដំណាំដែលបងប្អូនប្រជាកសិករក្នុងឃុំរអាង និងឃុំគៀនជ្រៃ ដែល រស់នៅជាប់ដងទន្លេមេគង្គនិយមដាំរៀងរាល់ឆ្នាំ នៅរដូវទឹកសម្រកដោយចាប់ ផ្ដើមពីខែកញ្ញា ដល់ខែតុលា និងធ្វើការប្រមូលផលចាប់ពីខែមករា ដល់ខែមីនា ទើបបញ្ចប់ ហើយតម្លៃប៉ិគក់ក្នុងទីផ្សារគឹចាប់២៥០០រៀល ដល់៣០០០រៀល ក្នុងមួយគីឡូ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!