ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ ដោយគ្មានការរើសអើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចក្រឡាហោម ស្នើឱ្យសមាជិកអាស៊ានណាប៉ូល រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការរើសអើង ដើម្បីការពារអាយុជីវិតប្រជា ពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

ថ្លែងក្នុងសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រ សាសន៍ថា ការរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២នេះ គឺជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ាន ដោយសារព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈដែលពិភពលោកទាំងមូលនិយាយជារួម និងនិយាយដោយឡែក តំបន់អាស៊ានរបស់យើងកំពុងខិតខំរើបម្រាស់ និងរំកិលខ្លួនចេញពីការគំរាមកំហែងប្រកប ដោយហានិភ័យ នៃជំងឺកូវីដ- ១៩ ឆ្ពោះទៅរកគន្លងប្រក្រតីភាពថ្មី នៃវិបុលភាព និងការរីកចម្រើន។

សម្ដេចក្រឡាហោមបានបន្ថែមថា សន្និសីទលើកនេះ បានរៀបចំឡើងក្នុងអំឡុង ពេល នៃការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែងលើបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ និងវិបត្តិជាបន្ដបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជា គ្រោះធម្មជាតិ និងបម្រែបម្រួលធាតុ អាកាស។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ស្ថានភាពពោរពេញដោយវិជ្ជមានបែបនេះ អាស៊ានមានភាពចាំបាច់ ត្រូវតែបន្ដលើក កម្ពស់ស្មារតី សាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតបជាសកលចំពោះបញ្ហាកំពុងកើត មានឡើងនេះ។

សម្ដេចក្រឡាហោម ក៏បានសំដែងការគាំទ្រខ្ពស់លើប្រធានបទ ដែលសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានលើកឡើងដែលមានខ្លឹម សារទូលំទូលាយស៊ីជម្រៅ និងបង្ហាញពីការប្ដេជ្ញាចិត្តជាមួយនឹងការលះបង់ ដើម្បីឧត្តមប្រយោជន៍របស់យើងនោះគឺ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍”។

សម្ដេចក្រឡាហោម ក៏បានសំដែងការគាំទ្រខ្ពស់លើប្រធានបទ ដែលសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានលើកឡើងដែលមានខ្លឹម សារទូលំទូលាយស៊ីជម្រៅ និងបង្ហាញពីការប្ដេជ្ញាចិត្តជាមួយនឹងការលះបង់ ដើម្បីឧត្តមប្រយោជន៍របស់យើងនោះគឺ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍”។

« ក្នុងបរិការទាំងសញ្ញាវិជ្ជមាន និងអវិជ្ជមាន កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ ក្នុងការបង្កើតបរិស្ថានសន្ដិសុខ ដែលជាបង្អែកយ៉ាងរឹងមាំ គាំពារដល់កិច្ចដំណើរការលើគ្រប់វិស័យ នៃប្រទេសនីមួយៗ និងត្រូវពង្រឹង ពង្រីក វិសាលភាពប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្ដរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោយដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួមគ្នាប្រយុទ្ធប្រឆាំងរាល់គ្រប់ទម្រង់ នៃបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងកៀកស្មាគ្នា ដោយគ្មានការ រើសអើង តស៊ូ ទប់ទល់ នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនាំមកនូវ វិបុលភាព សុវត្ថិភាព ទាំងក្នុងតំបន់ និងលើពិភពលោក។

គួរជម្រាបថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ “លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលព្រះរាជា ណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃប្រធានស្ថាប័នអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេត ការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃគូពិភាក្សាប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!