ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបាននិយាយថា តាមបណ្តាមន្ទីរពេទ្យសាធារណៈរបស់ប្រទេសឡាវបានត្រៀមខ្លួនរៀបចំដោះស្រាយជាមយយនឹងសក្តានុពលនៃការឆ្លងរាលដាលវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩។
ក្រសួងនេះបានព្រមានដល់ប្រជាជនអំពីការឆ្លងរាលដាលយ៉ាងលឿននៃវីរុសបម្លែងថ្មីនេះ ដោយបាននិយាយថា នៅក្នុងខេត្តចំនួន ៣៣ នៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងនោះបានកត់ត្រានូវសញ្ញាបន្ទាន់មួយនៃការកើនឡើងខ្ពស់ចំពោះករណីឆ្លងវីរុសបម្លែងថ្មីនេះ។
ទីភ្នាក់ងារសុខាភិបាលរបស់ប្រទេសឡាវបានបង្កើននូវវិធានការឆ្លើយតបចំពោះជំងឺកូវីដ-១៩ នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលវីរុសបម្លែងថ្មីអូមីក្រុង និងធានាថាប្រជាជនគ្រប់រូបអាចទទួលបានការថែទាំសុខភាពគ្រប់គ្រាន់។
ការរៀបចំមន្ទីរពេទ្យនានានៅក្នុងរដ្ឋធានីវៀងច័ន្ទន៍ និងតាមបណ្តាខេត្តនានានៅក្នុងប្រទេសឡាវបានបង្កើតក្រុមការងារវេជ្ជសាស្រ្តបន្ទាន់ និងបានត្រៀមខ្លួនទាំងស្រុងសម្រាប់សេណារីយ៉ូដ៏អាក្រក់នៃការឆ្លងរាលដាលវីរុសបម្លែងថ្មីអូមីក្រុង។
ក្រសួងនេះបានរាយការណ៍នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧៣នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលបានធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះឡើងដល់ ១៤៣ ២៤០នាក់ និងករណីស្លាប់សរុបចំនួន ៦២៣នាក់៕