ខេត្តកណ្តាល៖ថ្ងៃទី០៣ខែមីនាឆ្នាំ២០២២វេលាម៉ោង ១៥ និង ៣០ នាទី
កើតហេតុស្ថិតនៅភូមិផ្លូវត្រីឃុំថ្មគរ ស្រុកល្វាឯម ខេត្ត កណ្តាល។
ជនសង្ស័យទាំង០៣នាក់៖
១-ឈ្មោះកងបូរិន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯមខេត្ត កណ្ដាល(ឃាត់ខ្លួន)។
២-ឈ្មោះ ប៉ិច សុវណ្ណភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯម ខេត្ត កណ្ដាល(ឃាត់ខ្លួន)។
៣-ឈ្មោះសុទ្ធ សីយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិសំរោង ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្ត កណ្ដាល(ឃាត់ខ្លួន)។
លោក ហេង សុផលបានឲ្យដឹងថាវត្ថុតាងចាប់យកបានរួម៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៤ កញ្ចប់ ( កញ្ចប់មធ្យម០២ និងកញ្ចប់តូច០២ )
២-សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
៣-ទូរស័ព្ទចំនួន០១គ្រឿង។
៤-ម៉ូតូចំនួន០២ គ្រឿង។
លោកអធិការស្រុកល្វាឯមបបានបន្តថា នៅថ្ងៃកេីតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទឹកឃ្លាំងបានហៅ ជនសង្ស័យឈ្មោះ សុទ្ធសីយ៉ាដែលជាមុខសញ្ញា ប្រើប្រាស់សកម្ម នៅចំណុចកើតហេតុដើម្បីត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន១កញ្ចប់តូច ហើយបានធ្វើការសួរនាំឈ្មោះ សុទ្ធ សីយ៉ា បានឆ្លើយថាថ្នាំញៀន០១ កញ្ចប់តូចនេះគឺខ្លួនបានទិញពីឈ្មោះ វណ្ណ នៅផ្ទះរបស់ឈ្មោះ វណ្ណ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយមកកំលាំងប៉ុស្តិ៍នគរបាល ទឹកឃ្លាំងបានរាយការណ៏មកលោក អធិការដើម្បីស្នើរកំលាំងជំនាញ ជួយអន្តរាគមន៍បន្ថែមភ្លាមៗនោះ លោក អធិការបាន បញ្ជាផ្ទ្ទាល់មកកំលាំង ជំនាញគ្រឿងញៀនស្រុក សហការណ៍ ជាមួយ កំលាំងប៉ុស្តិ៍ថ្មគរនិង កំលាំងប៉ុស្តិ៍ ទឹកឃ្លាំងបានទៅនាំខ្លួនឈ្មោះប៉ិច សុវណ្ណមកសួរនាំទៀត។ នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ ប៉ិច សុវណ្ណ បានឆ្លើយថាថ្នាំដែលខ្លួនលក់អោយទៅឈ្មោះ សុទ្ធ សីយ៉ា គឺខ្លួនបានយកពី ឈ្មោះបូរិនគឺរាល់ពេលដែលមានគេទិញគឺខ្លួន យកលុយមកអោយបូរិននៅផ្ទះរបស់ ឈ្មោះ រិន ហើយយកថ្នាំ ទៅអោយគេ បន្ត ។
ភ្លាមៗនោះកំលាំងជំនាញនិងប៉ុស្តិ៍បានទៅឃាត់ខ្លួនឈ្មោះកង បូរិន នៅចំណុចផ្ទះរបស់ ឈ្មោះ បូរិនហើយត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់មធ្យមនៅក្នុងហោប៉ៅខោ រួចបន្ត ត្រួតពិនិត្យ បន្ទប់ដេករបស់ឈ្មោះ បូរិនក៏បានប្រទះឃើមានថ្នាំញៀនចំនួន០១កញ្ចប់តូចទៀត រួមទាំង ស្បោងតូចៗសំរាប់ វេចខ្ចប់ថ្នាំញៀននៅលើគ្រែពូកដេករបស់ឈ្មោះ បូរិន ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ កង បូរិនបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនគឺពិតជាបានអោយថ្នាំញៀនទៅអោយ ឈ្មោះ វណ្ណប្រាកដមែនចំពោះថ្នាំញៀនគឺខ្លួនបានទិញពីមនុស្សមិនស្គាល់ឈ្មោះ នៅ ម្តុំ ផ្សារកណ្តាល ក្នុងរាជធានី ភ្នំពេញ។
ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាន កសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។