ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចក្រឡាហោម ថ្លែងថា ការដោះស្រាយនៅមូលដ្ឋាន បើគ្មានយុត្តិធម៌ទេ ទោះបីយើងយកអំណោយទៅជូនប្រជាពលរដ្ឋប៉ុន្មាន ក៏គាត់មិនជឿយើងដែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំថា ការដោះស្រាយនៅមូលដ្ឋាន បើគ្មានយុត្តិធម៌នោះទេ ទោះបីយកអំណោយទៅជូនប្រជា ពលរដ្ឋប៉ុន្មានដងក៏ដោយ ក៏ពួកគាត់មិនជឿដែរ ដូច្នេះក្នុងនាមជាមន្ដ្រីរាជការ ត្រូវដោះស្រាយជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែ នាំដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនូវសំណើ សំណូមពរ នៅមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីមានជំនឿទុកចិត្តពីប្រជា ពលរដ្ឋ។

សម្ដេចក្រឡាហោមបញ្ជាក់ថា ដើម្បីដណ្ដើមជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ការផ្ដល់ជំនួយសង្គ្រោះ ជាសម្ភារ ជាថវិកា ជាដើម គឺជាការចាំបាច់ ។ ផ្ទុយទៅវិញ បើដោះស្រាយទំនាស់ ឬបញ្ហានៅមូលដ្ឋានប្រកបដោយយុត្តិធម៌ ប្រជា ពលរដ្ឋពិតជាសប្បាយរីក រាយ។ សម្ដេចក្រឡាហោមបន្ថែមថា ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ដែលមាន ការទាក់ទងដល់អារម្មណ៍ប្រជាពលរដ្ឋផ្ទាល់ ដូចនេះ សម្ដេចក្រឡាហោម សូមអំពាវនាវដល់រដ្ឋបាលគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងរាជធានី-ខណ្ឌ ក៏ដូចជាស្ថាប័ន អង្គភាព ដែលមានការពាក់ព័ន្ធ យក ចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាប្រឈមសំណើ សំណូម ពរនៅក្នុងមូលដ្ឋាន ប្រសើរឡើងបន្តទៅទៀត ដើម្បីដណ្ដើមជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ ហេតុដូចនេះ សម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីរាជការទាំងអស់ ឱ្យបន្ដបម្រើប្រជា ពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

« ការផ្តល់ជំនួយសង្គ្រោះជាសម្ភារជាថវិកា និងការផ្តល់ជំនួយមនុស្សធម៌ ជាសម្ភារជាថវិកា ជាដើម គឺជាការចាំបាច់ ប៉ុន្តែអ្វីដែលជាការ ចាំបាច់ជាងនេះទៅទៀត តាម ខ្ញុំយល់ គឺការកសាងយុត្តិធម៌នៅមូលដ្ឋាននេះ គឺជាបញ្ហាគន្លឹះ ការដោះស្រាយនៅមូល ដ្ឋាន បើគ្មានយុត្តិធម៌នោះទេ ទោះបីជាយើងយកអំណោយទៅជូនគាត់ប៉ុន្មាន ក៏គាត់អត់ មានជំជឿមកលើយើងដែរ ។ប៉ុន្តែផ្ទុយទៅវិញប្រសិនបើយើងដោះស្រាយទំនាស់ ឬក៏បញ្ហានៅមូលដ្ឋានប្រកប ដោយយុត្តិធម៌គឺ ខ្ញុំជឿថាគាត់ពិតជាសប្បាយរីករាយ ពិតជាទទួលយកបាន ហើយមិនត្រឹមតែគាត់នោះទេ គឺប្រជា ពលរដ្ឋទូទៅសង្គម ទទួល យកបានអ៊ីចឹងហើយខ្ញុំស្នើដោយទទូចថា យើងនាំគ្នាបន្តបំពេញភារកិច្ចរបស់យើងក្នុង ឋានៈជាមន្ត្រីរាជការ បម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់ពណ៌សម្បុរ មិនរើសអើងតទៅទៀត ដើម្បីស្វែងរកការគាំទ្រពីប្រជាពល រដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។»

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីច្បាប់ ស្ដីពីការរៀប ចំ និងការប្រព្រឹត្តទៅរបស់រដ្ឋ បាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ហើយពិនិត្យលទ្ធភាពដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្ត ជាពិសេសបង្កើនអភិបាលរងរាជធានី-ខេត្ត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!