ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកសៀវភៅ X16 ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ ប្រវត្តិសាស្រ្ត និង ទំនាក់ ទំនងអន្តរជាតិ មានអត្ថន័យល្អ ស៊ីជម្រៅ សម្រាប់ទុកជាប្រវត្តិសាស្រ្ត និងការសិក្សាស្រាវជ្រាវ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួប និងទទួលសៀវភៅដែលមានចំណងជើងថា X16 ស្តីពីចំណុចចាប់ផ្តើមរបត់ប្រវត្តិ សាស្រ្តរបស់ប្រទេសកម្ពុជាពីលោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ ប្រវត្តិសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សៀវភៅនេះមានខ្លឹមសារល្អ ស៊ីជម្រៅដែលបាននិយាយពីប្រវត្តិសាស្រ្តស្តីពី ការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការរំដោះ ប្រទេសជាតិ ចេញពីពួកខ្មែរ ក្រហម ដើម្បីទុកជាប្រវត្តិសាស្រ្ត សម្រាប់ការសិក្សាស្រាវជ្រាវ ។
លោកបណ្ឌិត ដៀប សុផល បានបញ្ជាក់ជូនថា សៀវភៅនេះ លោកបានសិក្សាស្រាវ ជ្រាវអស់រយៈពេល៥ឆ្នាំមកហើយ ហើយខ្លឹមសារសំខាន់ៗគឺ ចំណុចចាប់ផ្ដើមនៃ របត់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដោយបានរៀបរាប់អំពីការ សម្រេចចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីវិលត្រឡប់មករំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍វិញ ។
លោកបណ្ឌិតបានមាន ប្រសាសន៍ថា សៀវភៅនេះក៏បានរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់ នៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែជា ចក្រភព មួយដ៏ខ្លាំងក្លា ប៉ុន្តែនៅពេលដែលខ្មែរចាកចេញពីរាជធានីអង្គរការឈ្លោះប្រកែកគ្នាផ្ទៃក្នុង ការឈ្លានពានពីខាងក្រៅធ្វើឱ្យប្រទេស រួមតូចៗទៅ ហើយវិបត្តិផ្ទៃក្នុងនិងវិបត្តិតទល់ជា មួយប្រទេសជិតខាង ធ្វើឱ្យអស្ថិរភាពសង្គមធ្លាក់ចុះបន្តិចម្តងៗ ។ តែបន្តិចក្រោយមក នៅពេលដែលបានឯករាជ្យ បានតែប៉ុន្មានឆ្នាំក្រោមការដឹក នាំរបស់សម្ដេចព្រះនរោត្តមសីហនុ មិនយូរប៉ុន្មាន សង្គ្រាមក៏ផ្ទុះទៀត រហូតធ្វើប្រទេសកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនឯងអស់រាប់លាននាក់។
លោកបណ្ឌិត បន្ថែមថា ប៉ុន្តែនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន កាលនោះបានរួមជាមួយសហការីរបស់សម្ដេចបួនរូប និងរួមទាំងកម្លាំងផ្សេងៗទៀត ចាប់ផ្ដើមរួមគ្នា ដើម្បីប្រមូលកម្លាំង កសាងកម្លាំង រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ហើយបានកសាងប្រទេសបន្តិចម្តងៗ រហូតដូចសព្វថ្ងៃនេះមាន និរន្តរភាព នៃការអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើន។ ហើយនេះគឺជាឯកសារ ការ អប់រំដល់យុវនិស្សិត យុវជនជំនាន់ក្រោយ បានអានយល់ ដឹង ហើយរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សខណៈ ដែលសន្តិភាពនេះ បានមកដោយលំបាក៕