ត្បូងឃ្មុំ៖ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២
ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានជម្រុញណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រហេសនិងកុំភ្លេចខ្លួន ជាមួយការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ដោយត្រូវអនុវត្តន៍វិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ឧបដ្ឋានសាលាបុណ្យ និងសមិទ្ធផលនានានៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការការពារ បង្ការទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួនជានិច្ច និងរួមគ្នាបន្តខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការមកទទួលវ៉ាក់សាំង ដោយឥតគិតថ្លៃ ឲ្យបានគ្រប់គ្នា ដេីម្បីជាភាពស្សាំទៅនឹងការពារជម្ងឺដ៍កាចសាហាវមួយនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បញ្ជាក់បន្ថែមទៀតថា កត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវការអភិវឌ្ឍន៍កសាងរីចម្រេីន នូវហេដ្ឋារចនាសម្ពន្ធ៍នានានៅតាមមូលដ្ឋានរីកស្គុកស្គាយពេញផ្ទៃប្រទេស ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បេីទោះជាកម្ពុជារងវិបត្តិកូវីដ១៩ក៍ដោយ។
ហើយអ្វីៗដែលយើងមានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សានិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀតបាន។
ដូច្នោះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នេីដល់ប្រជាពលរដ្ឋនៅស្រុកពញាក្រែកក៏ដូចជា ទទូទាំងប្រទេសកម្ពុជា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ន ដេីម្បីបន្តការអភិវឌ្ឍន៍ស្រុកភូមិយេីង ឲ្យមានការរីកចម្រេីនបន្តទៀត។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នូវថវិការចំនួន១២០លានរៀល ដែលជាថវិការផ្ទាល់ខ្លួនសម្ដេចទាំងទ្វេ និងបានមកពីសប្បុរសជននានា ក្នុងការកសាងសាលាបឋមសិក្សាស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានផ្តល់ជូន តាជីយាយជី១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ សមួយដុំ និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ២៥នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល យុវជនកាយរឹទ្ធ កាកបាទក្រហមកម្ពុជា ស.ស.យ.ក ១០០នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុកពញាក្រែក១លានរៀល ក្រុមគ្រូពេទ្យ៥០ម៉ឺនរៀល កងកម្លាំងប្រជាការពារ១លាន៥០ម៉ឺនរៀល៕