ចេញផ្សាយថ្ងៃទី០៥ ខែមិនា ឆ្នាំ ២០២២
ទីតាំងល្បែងសុីសងមួយកន្លែង ស្ថិតនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ ដែលនៅចំពីមុខអតីតផ្សាឃ្លាំងរំសេវ បើកលេងបានដោយរលូន និងមិនទាន់ឃើញមានសមត្ថកិច្ចចុះធ្វើការបង្ក្រាបនោះឡេីយ មានតែបន្តរក្សាភាពស្ងៀមស្ងាត់។
សូមបញ្ជាក់ថា៖ខាងអង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូស៍ យើងខ្ញុំបានព្យាយាមទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ទឹកល្អក់៣ លើកទី១ចុចចូលតែបានចុចផ្តាច់លើកទី ២.៣.៤ចូលតែអត់លើក អត់ដឹងថាលោករវល់ឬយ៉ាងណានោះទេ? ។
បើតាមសម្តីប្រជាពលរដ្ឋដែលលោករស់នៅជិតទីតាំងនោះ សូមមិនអោយបញ្ចេញឈ្មោះ បានខ្សឹបប្រាប់អង្គភាបយើងខ្ញុំថា ទីតាំងនេះឃើញមានអ្នកញៀនល្បែងសុីសងខុសច្បាប់ចូលលេងយ៉ាងគគ្រឹកគ្រេង ហើយអត់ឃើញមានសមត្ថកិច្ចពាក់ពាន្ធ័ណាចុះបង្ក្រាប់ឡើយ។
ប្រជាពលរដ្ឋលោកបានបន្តទៀតថា នៅខាងស្តាំដៃជិតនិងកែងចូលសង្វៀន មានផ្លាកដាក់ថា ឃុំសង្កាត់មាន សុវត្ថិភាព ទាំងប៉ុន្មានចំណុចរបស់រាជរដ្ឋាភិបាលតែផ្ទុយទៅវិញល្បែងសុីសងលេងយ៉ាងពពាក់ពពូន។
ដូចនេះប្រជាពលរដ្ឋលោកបានស្នើសុំអោយអង្គភាពយើងខ្ញុំជួយជម្រាបដល់លោកមេប៉ុស្តិ៍ទឹកល្អក់៣ លោកអធិការខណ្ឌទួលគោក មេតាចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសងខាងលើនេះផងទាន។ (វគ្គ 1)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
0975266779/015293964