ភ្នំពេញ៖ អនុវត្តន៍ទៅតាមបទបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក យស យុទ្ធីអភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមការងារចុះបង្រ្កាបល្បែងស៉ីសងហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
និងឃាត់ខ្លួនមនុស្ស០៧នាក់ស្រី០២នាក់ និងទូរហ្គេមបាញ់ត្រីចំនួន០២ទូរ និងទូរកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅសាលាខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។
ចំពោះមនុស្សចំនួន០៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទះវិញ។
កន្លងមកលោក សុថុល អភិបាលខណ្ឌចំការមន លោកតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការរបស់អភិបាលខណ្ឌចំការមនដែលលោកបានយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានរបស់លោកដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋព្រោះនៅទីណាមានល្បែងសុីសងគឺនៅទីនោះតែងតែមានអំពើហឹង្សាក្នុងគ្រួសារនឹងចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺវាបានផ្តើមចេញប្រភពល្បែងសុីសងនេះឯង៕