ភ្នំពេញ៖ ផ្សារទំនើបស៊ីធីម៉ល ដ៏ល្បីល្បាញក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា កំពុងតែបង្គប់បទល្មើស ល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» យ៉ាងគឃ្លើន ដោយមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្ក្រាបឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅក្នុងផ្សារទំនើបស៊ីធីម៉ល នេះ កំពុងតែបើកទ្វារទទួលអោយពលរដ្ឋខ្មែរ ក្មេងចាស់ប្រុសស្រីចូលមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» យ៉ាងអណាធិបតេយ្យ និងសម្បូរដោយសិស្សសាលា វ័យក្រោមអាយុ១៨ឆ្នាំ ចូលទៅលេងយ៉ាងសស្រាក់សស្រាំ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីប្រធានផ្សារបានទេ ព្រោះគ្មានលេខទំនាក់ទំនង។ ហើយក៏មិនដឹងថាករណីនេះមានការដឹងឮពីលោកប្រធានផ្សារដែរឬយ៉ាងណា?
ប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក លឹម ភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការខណ្ឌ សូមលោកទាំងពីរ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសខាងលើនេះផងទាន៕(វគ្គ១)
អង្គភាពសារព័ត៌មានយើង សូមរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ នឹងប្រធានផ្សាររៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ0975266779/015293964