ចេញផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២
ទីតាំងល្បែងសុីសង ជល់មាន់ និងអាប៉ោង ស្ថិតនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ ដែលនៅចំពីមុខអតីតផ្សាឃ្លាំងរំសេវ នៅតែបើកលេងបានដោយរលូន និងមិនមានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនោះឡេីយ មានតែបន្តរក្សាភាពស្ងៀមស្ងាត់ដ៏ដែល។
ទីតាំងនេះបើយើងធ្វើដំណើរពីត្បូងទៅជើង ឃើញថាហួសស្តុបឃ្លាំងរំសេវបន្តិចងាកទៅខាងឆ្វេងដៃនិងឃើញការះសាំង សូគីមិចនៅខាងជើងការះសាំងនោះបន្តិចដល់ផ្លូវចូលទីតាំងល្បែងសុីសង។
ប្រជាពលរដ្ឋរស់នៅជិតទីតាំងល្បែងខុសច្បាប់ខាងលើនេះ បានដាក់ការសង្ស័យថា៖
ប្រហែលជាសមត្ថកិច្ចក្នុងមូលដ្ឋាននេះមានការបើកភ្លើងខៀវអោយទើបបានជាមិនបង្រ្កាប់បែបនេះ ព្រោះជាឆ្នាំងបាយរបស់គាត់ក៏មិនដឹង។
ដូចនេះប្រជាពលរដ្ឋលោកសុំស្នើដល់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោកនិងលោកវរសេនីយ៍ឯក សុខ ហេងអធិការខណ្ឌទួលគោក មេតាចាត់កម្លាំងជម្នាញ់ចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសងខាងលើនេះផងទាន។
ប្រជាពលរដ្ឋសង្ឃឹមថាឃុំសង្កាត់របស់ពួកគាត់គ្មានទីតាំងល្បែងសុីបែបនេះតទៅទៀតឡើយ ព្រោះលោកអភិបាលខណ្ឌនឹងលោកស្នងការតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។(វគ្គ២)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
0975266779/015293964