ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិចិន២០នាក់នៅ​ទីតាំង​ហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​ជា​អក្សរ​ចិន ប្រែ​ថា ( ឈូង​សមុទ្រ​ក្រអូប )សង្ស័យបង្កប់សេវាផ្លូវភេទ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ភ្នំពេញ​៖ ជនជាតិ​បរទេស​ប្រុស​ស្រី​ប្រមាណ​ជា​២០​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​នៅ​ទីតាំង​ហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​ជា​អក្សរ​ចិន ប្រែ​ថា ( ឈូង​សមុទ្រ​ក្រអូប ) កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ផ្នែក​ខាងក្នុង និង​ធ្វើ​ការហ៊ុមព័ទ្ធ​នូវ​ខ្សែ​រង្វង់​ប្រតិបត្តិការ​ដោយ​យក​រថយន្ត​មក​ចំនួន​៣​គ្រឿង​មក​ចត​នៅ​ផ្នែក​ខាងក្រៅ រួម​មាន​រថយន្ត​ទ្រុង​ដែក រថយន្តក្រុង​ខ្នាតតូច​នៃ​កងរាជអាវុធហត្ថ និង​រថយន្ត​សង្គ្រោះ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ផ្នែក​ខាងក្នុង និង​ធ្វើ​ការហ៊ុមព័ទ្ធ​នូវ​ខ្សែ​រង្វង់​ប្រតិបត្តិការ​ដោយ​យក​រថយន្ត​មក​ចំនួន​៣​គ្រឿង​មក​ចត​នៅ​ផ្នែក​ខាងក្រៅ រួម​មាន​រថយន្ត​ទ្រុង​ដែក រថយន្តក្រុង​ខ្នាតតូច​នៃ​កងរាជអាវុធហត្ថ និង​រថយន្ត​សង្គ្រោះ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​នៅ​មុន​ពេល​ចុះ​ឡោមព័ទ្ធ​ទី​តាំង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​នូវ​មុខ​សញ្ញា​នៃ​បទល្មើស រហូត​ឈានដល់​ការបើក​ប្រតិបត្តិការ​បង្ក្រាប​តែម្តង​។ ការចុះ​ឡោមព័ទ្ធ​ទីតាំង​បម្រើ​ផ្លូវភេទ​ខាងលើនេះ​បាន​បញ្ជាប់​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនជាតិ​បរទេស​ប្រមាណ​២០​នាក់​រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ដែល​មាន​នៅក្នុង​ហាង​ម៉ាស្សា​ខាងលើ​ហើយ​សង្ស័យ​ថា​ពាក់ព័ន្ធ​លួច​បង្កប់​នូវ​សេវាកម្ម​ផ្លូវភេទ​។

​ក្រោយពេល​ប្រតិបត្តិការ​ចប់ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងនេះ​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសួរនាំ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!