ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ជាង៣.៨០០នាក់ថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ឯកឧត្តមហ៊ុន ម៉ានី ដែលបានជួយព្យាបាលជំងឺឥតគិតថ្លៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ជាង៣.៨០០នាក់ បានមកទទួលយកសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុម គ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចុះមកដល់មូលដ្ឋានផ្ទាល់ ដើម្បីព្យាបាល ជំងឺទូទៅជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់។ ក្នុងសកម្មភាពមកទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ នៅថ្ងៃទី០៧ មីនាឆ្នាំ២០២២ នៅវិទ្យាល័យព្រះគោ ភូមិ-ឃុំ-ថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកយាយ វ៉ាន់លឿង អាយុ៧៤ឆ្នាំ រស់នៅភូមិ-ឃុំថាឡា តំណាងប្រជាពលរដ្ឋមកទទួលយក សេវាសុខាភិបាលនេះ បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋសំដែងការពេញចិត្តនិងគាំទ្រផ្នែកសេវាសុខាភិបាលដ៏ល្អប្រសើរនេះ ព្រោះវាជាកិច្ចការងារមនុស្សធម៌បានមកជួយប្រជាពលរដ្ឋដោយឥតរើសអើង ។

លោកស្រីបន្តថា៖ថ្វីដ្បិតតែសកម្មភាពការចុះមកព្យាបាលជំងឺមានរយៈពេលខ្លីក៏ពិតមែន តែបានបង្ហាញនូវកាយវិការដ៏ល្អ និង ស្រឡាញ់ប្រជាពលរដ្ឋយើងមកដល់ទីជនបទដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរលឹកនឹកគុណមិនភ្លេច។

លោកវេជ្ជណ្ឌិត លេង ថាលី ប្រធានក្រុមដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ប្រឹក្សាជូនបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលយកថ្នាំពីគ្រូពេទ្យ ត្រូវយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា ដើម្បីឱ្យការព្យាបាលជំងឺមានប្រសិទ្ធភាព ។

លោ ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាការយកចិតទុកដាក់ពីរាជរដ្ឋាភិបាល ហើយក្នុងនាម អាជ្ញាធរខេត្ត សូមគាំទ្រចំពោះសកម្មភាពដ៏មានតម្លៃនេះជាពិសេសក្រុមគ្រូពេទ្យ ចំនួន៣០០នាក់ ដដែលបានចំណាយកម្លាំង កាយចិត្ត មកបំពេញកិច្ចការងារមនុស្សធម៌ បម្រើប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តម ឡូយ សូផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ចាក់ទុកថា៖នេះជាវប្បធម៌ សាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភគាំទ្រ និងបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសក្រុមគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយរបស់រាជរដ្ឋភិបាល សំដៅចូលរួមជាកម្លាំងចលករមួយក្នុងកិច្ច អភិវឌ្ឍន៍សង្គមជាតិយើង។

សូមបញ្ជាក់ថា៖នេះជាលើកទី២ហើយ នៅដើមឆ្នាំ២០២២នេះ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានមកដល់ខេត្តស្ទឹងត្រែងផ្តល់ថ្នាំព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ សរុបទាំង២លើក បានជាង៥០០០នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!