ខេត្តកណ្តាល៖នាថ្ងៃ ចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការប្រជុំជួរត្រួតពិនិត្យកងកម្លាំង ដើម្បីផ្សព្វផ្សាយ ការពារ សន្តិសុខ សុវត្តិភាព ជូនថ្នាក់ដឹកនាំឆ្លងកាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលក្នុងនោះរួមមាន ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ, នគរបាលស្រុកលើកដែក, នគរបាលស្រុកកណ្ដាលស្ទឹង, នគរបាលស្រុកស្អាង, នគរបាលស្រុកកោះធំ, នគរបាលស្រុកអង្គស្នួល, នគរបាលស្រុកល្វាឯម, នគរបាលស្រុកពញ្ញាឮ, កម្លាំងការិយាល័យស្នងការនគរបាលខេត្តកណ្ដាល ៕