ភ្នំពេញ៖ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវបង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់៖
គោលដៅទី១៖ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រ
មាណជាង៦០គីឡូ ។
គោលដៅទី២៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២ គ្រឿង ជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម (វែង១ដើម ខ្លី២ដើម) នៅចំណុចបូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។
២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ។
៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។
៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុសអាយុ ៤១ឆ្នាំ ជនជាតិ ថៃ។
វត្ថុតាងចាប់យករួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម។ ហេរ៉ូអុិន(HEROIN)ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម។ សរុបសារធាតុញៀនប្រមាណ ៦៣គីឡូ និង៨៧៩.៨៤ក្រាម។ អាវុធAK ១ដើម និងអាវុធខ្លី ២ដើម រថយន្ត ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីតាមនីតិវិធី៕