ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ដំណាំស្រូវរដូវប្រាំងដែលបានដាំដុះឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខ្ពស់ជាង៧ ៣០៣ហិកតា គិតក្នុងរយៈពេលដូចគ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ ខេត្តព្រៃវែងបានឱ្យដឹងថា ផលិតកម្មដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែ​កុ​ម្ភៈ​ឆ្នាំ​២០២២) អនុវត្តបានលើផ្ទៃដីសរុប ចំនួន ១១៨,៥៨២ ហិកតា ស្មើនឹង១៥៨,១១% នៃផែ​ន​ការ ៧៥ ០០០ ហិកតា ធៀបនឹងឆ្នាំមុនខ្ពស់ជាង៧ ៣០៣ ហិកតា គិត​ក្នុ​ង​រ​យៈ​ពេ​ល​ដូ​ច​គ្នា​។ ក្នុងនោះដែរ ការងារបមូលផលដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) ប្រមូ​ល​ផលសរុប៥១ ៧៥១ហិកតា ស្មើនឹង៤៣,៦៤%នៃផ្ទៃដីអនុវត្តបាន១១៨៥៨២ហិកតា។

បរិ​មា​ណ​ផលសរុប២៥០ ៥៤៥តោន និងទិន្នផលមធ្យម ៤,៨៤ តោន/ហិកតា។ ចំពោះការនាំចេញស្រូវ បរិមាណនាំចេញស្រូវក្រៅផ្លូវការគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ​២​០​២​២​ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សរុបមានចំនួន២៩៤ ៦៩៤តោន ស្មើនឹង៦១ ៩៦៩ ៧២​៤​ដុ​ល្លារ។

ដោយឡែកក្នុងសប្តាហ៍នេះ – សរុបមានចំនួន ៥៣, ៦២៦ តោន ស្មើនឹង ១១,​១​២​០​,​៩​៣​០ ដុល្លារ។ មានប្រភេទស្រូវ IR50404 មានតម្លៃ ៨៥០/គីឡូក្រាម និងប្រភេទស្រូវOM5451 មា​នតម្លៃ៨៦០/គីឡូក្រាម។ មិនត្រឹមតែដាំដុះស្រូវប៉ុណ្ណោះទេ ក្នុងនោះដំណាំសាកវប្បកម្ម និងដំ​ណាំឧ​ស្សា​ហ​ក​ម្ម​រ​ដូ​វ​ប្រាំ​ង​(​គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) មាន ពោត ឪឡឹក និងម្ទេសគ្រប់មុខ សម្រេច​បា​ន​លើ​ផ្ទៃ​ដី​ស​រុបចំនួន ១ ២៨១ហិកតា ស្មើនឹង១៦២,១៥%នៃផែនការ៧៩០ហិកតា។ ផ្ទៃដីប្រមូលផលសរុប៥៨៦ហិកតា ដោយទទួលបាន បរិមាណផលសរុប៨ ៧៩០តោន។

ហើ​យ​ចំពោះ ដំណាំឧស្សាហកម្មមានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក ស​ម្រេចបានលើផ្ទៃដីសរុប ចំនួន៣៧៣៦ហិកតា ស្មើនឹង៧៣,១៨%នៃផែនការ៥ ១០៥​ហិ​ក​តា​។ ផ្ទៃដីប្រមូលផលសរុប២៧៧ហិកតា ដោយទទួលបានបរិមាណផលសរុប៣ ៤៤៣តោន៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!