ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រដ្ឋបាលខេត្តកំពង់ចាមប្រគល់ផ្ទះមនុស្សធម៌ទី៨ របស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនគ្រួសារស្ត្រីមេម៉ាយ នៅស្រុកកំពង់សៀម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖នាព្រឹកថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជា ប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រហមកម្ពុជាកំពង់ចាមបានប្រគល់ផ្ទះមនុស្សធម៌ទី៨ ជូនស្រ្តី​មេម៉ាយ​គ្មាន​ទីពឹងជួបការលំបាក ឈ្មោះ លោកយាយ អ៊ាង មួយហ៊ាង អាយុ៧២ឆ្នាំ ជាស្ត្រីមេម៉ាយជារា​គ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ដែលរស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយក​ចិត្តទុកដាក់គិតគូរ​ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ និងបានចាត់ឱ្យ​ថ្នាក់ដឹកនាំខេត្តចុះពិនិត្យនិងតាមដាន​ដល់បង​ប្អូនប្រជាពលរដ្ឋណាដែលជួបការលំបាកត្រូវចុះជួយពួកគាត់ដោយមិនទុក ចោលឡើយ​ស្រប​តាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណា​ម្នាក់​ចោលឡើយ”។

ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត រស់នៅតាម​គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩ដោយម្នាក់ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួន​ឱ្យបានជាប្រចាំដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ នេះបានឡើយ ។

ក្នងកាល:ទេស:នេះ ទាំងអស់គ្នា ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ព្រមទាំងជំរុញសាច់ញាតិ បងប្អូន កូនចៅ ឱ្យទៅទទួលការចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា​ដែលជួយឱ្យសហគមន៍​មាន​ភាពសាំ និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច មានចរន្តដំណើរការល្អប្រសើរឡើងវិញ។

សូមជម្រាបជូនថា ផ្ទះមនុស្សធម៌ទី៨គឺធ្វើអំពីឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ គុណ ៦ម៉ែត្រ) ១ខ្នង តម្លៃប្រមាណ ១០ ០០០ ០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំង​ស្រុកកំពង់​សៀម និងសប្បុរសជន ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!