ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឥណ្ឌូណេស៊ីមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនគោលដៅឱ្យគ្រប់ទាំងអស់ក្នុងខែមីនា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋាភិបាលឥណ្ឌូណេស៊ីប្តេជ្ញាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនគោលដៅឱ្យបានគ្រប់អស់នៅចុងខែមីនានេះ។

យោងតាមតួលេខដែលបានរាយការណ៍ដោយរដ្ឋាភិបាលបានឱ្យដឹងថា យ៉ាងហោចណាស់ប្រជាជនចំនួន ៩២ភាគរយនៃប្រជាជនគោលដៅដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងជាង ២០៨លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស គិតត្រឹមថ្ងៃទី៥ ខែមីនា ហើយ ៧០,៧ភាគរយនៃប្រជាជនគោលដៅបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។

អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោកស្រី Siti Nadia Tarmizi បាននិយាយថា រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងគ្រប់ដូសឱ្យដល់ប្រជាជនយ៉ាងហោចណាស់ ៧០ភាគរយនៃចំនួនប្រជាជនឥណ្ឌូណេស៊ីទាំងមូល ហើយវ៉ាក់សាំងដូសជំរុញអាចត្រូវបានចាក់ក្នុងរយៈពេល ៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសចុងក្រោយ។

នៅចុងឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានពង្រីកក្រុមគោលដៅសម្រាប់ចាក់វ៉ាក់សាំងដល់ក្រុមកុមារដែលមានអាយុចាប់ពី ៦ឆ្នាំទៅ ១១ឆ្នាំ។ វាត្រូវបានគេជឿថានៅពេលដែលប្រជាជនចំនួន ៧០ភាគរយនៃចំនួនប្រជាជនសរុបត្រូវបានចាក់វ៉ាក់សាំងគ្រប់ដូស នោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងឈានដល់ភាពស៊ាំប្រឆាំងនឹងជំងឺរាតត្បាត។

យោងតាមគេហទំព័រ worldometers.info បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រានូវករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ ចំនួន ៥ ៧៤៨ ៧២៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១៥០ ១៧២នាក់ ដោយ គិតត្រឹមថ្ងៃទី៦ ខែមីនា៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!