ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំថា ការបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង មានការថយចុះជាងឆ្នាំមុន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យ ដឹងនៅព្រឹកថ្ងៃ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះថា ការងារបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង ឆ្នាំ២០២១-២០២២ បានបញ្ចប់គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ ដោយអនុវត្តន៍បានចំនួន៦៥៤៨៨ហិកតា ស្មើនឹង ១៦៣,៧២ភាគរយ នៃផែនការ៤០០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ទាបជាងចំនួន១១៤៦៨ហិកតា។

លោកបន្តថា គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះដែរ ប្រជាកសិករខេត្តកំពង់ធំ ធ្វើការប្រមូលផលស្រូវប្រដេញទឹកនិងស្រូវប្រាំងឆ្នាំ២០២១-២០២២ បានចំនួន ៥៥៤២២ ហិកតាស្មើនឹង៨៤,៦៣ភាគរយ នៃផ្ទៃដីអនុវត្តន៍បានដោយទទួលបានទិន្នផលមធ្យម ៤តោន ៤៣០គីឡូក្រាម ក្នុង១ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងទៀតថា តម្លៃស្រូវសើមពូជ(៥៤៥១)ថ្លៃចន្លោះ ពី៨២០ទៅ៨៣៦រៀលក្នុង១គីឡូក្រាម និងពូជ(សែនក្រអូប)ថ្លៃចន្លោះពី ១០៥០ទៅ១០៧៥ រៀលក្នុង១គីឡូក្រាម។ គ្រាប់ស្វាយចន្ទីពូជ(M23)ថ្លៃចន្លោះពី៥០០០ទៅ៥២០០ រៀលក្នុង១គីឡូក្រាម។ តម្លៃដំឡូងមីស្រស់ថ្លៃចន្លោះ ពី២៨០ទៅ៣០០រៀលក្នុង១គីឡូក្រាម និងតម្លៃដំឡូងមីក្រៀមថ្លៃចន្លោះពី៧៥០ទៅ៧៦៨រៀលក្នុង១គីឡូក្រាម។

លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ ប្រជាកសិករ ខេត្តកំពង់ធំ បានដាំដំណាំរួមផ្សំសរុបបានចំនួន២០២៩ហិកតា៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!