អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់មជ្ឈ មណ្ឌលព័ត៌មាន និងអប់រំសម្រាប់សុខភាព ក្រោមក្រសួងសុខាភិបាលឡាវនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្សសរុបចំនួន ៥,១៣៦,៣៩៩ នាក់បានទទួលវ៉ាក់សាំងកូវីដ-១៩ កម្រិតដំបូងនៅក្នុងប្រទេសឡាវ ស្មើនឹង ៧០ ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែមីនា។ មនុស្សសរុបចំនួន ៤,៣៦៧,៥៩២ នាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី ២ ស្មើនឹង ៥៩,៥២ ភាគ រយនៃចំនួនប្រជាជន។ នៅក្នុងក្រុមអាយុ ៦-១១ ឆ្នាំ កុមារ ១៨១,៦០៧ នាក់ ប្រហែល ១៩ ភាគរយនៃក្រុមនេះ បានទទួលការចាក់វ៉ាក់សាំងលើកដំបូងចាប់តាំងពីកម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ របស់កុមារបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន។ នៅក្នុងក្រុមអាយុ ១២-១៧ ឆ្នាំ កុមារចំនួន ៥៨០,៨៧១ នាក់បានទទួលវ៉ាក់សាំងលើកទី ១ ស្មើនឹង ៦៧,១ ភាគរយនៃក្រុមនេះ ហើយ ៤២៩,៥៥២ នាក់បានចាក់លើកទី ២ ស្មើនឹង ៤៩,៦ ភាគរយនៃក្រុមនេះ។ ការផ្តោតសំខាន់នៃការចាក់វ៉ាក់សាំងឥឡូវនេះ គឺទៅលើកុមារ ព្រោះពួកគេមានហានិភ័យខ្ពស់នៃការឆ្លង។ គណៈកម្មាធិការជាតិនៃកិច្ច ការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក៏កំពុងផ្តោតលើការចាក់វ៉ាក់សាំងមនុស្សចាស់ អ្នកដែលមានជំងឺស្រាប់ ស្ត្រីមានផ្ទៃពោះ និងបុគ្គលិក និងអ្នកផ្តល់សេវានៅក្នុងការិយា ល័យ។ រដ្ឋាភិបាលឡាវគ្រោងនឹងផ្តល់វ៉ាក់សាំង ៨០ ភាគ រយនៃចំនួនប្រជាជននៅចុងឆ្នាំ ២០២២នេះ ។
0
ប្រជាជនឡាវ ៧០% ទទួលបានវ៉ាក់សាំងកូវីដ-១៩ ដូស ទី១
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: អន្តរជាតិ