ខេត្តកណ្តាល៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរព័ត៌មានខេត្តកណ្តាល បានរៀបចំពិធីផ្សព្ធផ្សាយលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាទីប្រឹក្សាក្រសួងព័ត៌មាន។
ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថាមន្ទីរជាអង្គភាពមូលដ្ឋានរបស់ក្រសួងព័ត៌មាន ក្នុងការត្រួតពិនិត្យ និងតាមដាន រោងពុម្ព កាសែត ព្រឹត្តបត្រ ទស្សនាវដ្តី អាហ្វីស ប៉ាណូ សេវាកម្មនានា និងចេញផ្សាយផលិតផលបោះពុម្ពលើវិស័យព័ត៌មាន និងសោតទស្សន៏។ទន្ទឹមនឹងនេះមន្ទីរក៏បាន យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សាយបន្តពីវិទ្យុ ទូរទស្សន៏ជាតិជាប្រចាំតាមរយះវិទ្យុ ទូរទស្សន៏ ទូរទស្សន៏ខ្សែកាប ក្នុងខេត្ត នូវរាល់ព្រឹត្តិការណ៏ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ និងសកម្មភាពព្រឹទ្ធសភា រដ្ឋសភា រដ្ខាភិបាល។
ឯកឧត្តមប្រធានក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ដែលបានបំរើការងាររយះពេលកន្លងមកបានល្អប្រសើរចេះសាមគ្គីភាពផ្ទៃក្នុងបានល្អ គោរពវិន័យ និងធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវះត្រឹមត្រូវ និងស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីទាំងអស់ត្រូវខិតខំធ្វើការបន្ថែមទៀតដើម្បីអោយបានលទ្ធផលកាន់តែល្អប្រសើរ។
ចំពោះលទ្ធផលសម្រេចបាន៖
-ផលិតព័ត៌មានបានចំនួន៣,៥៥៨ អត្ថបទ និងរូបភាព(សកម្មភាពរដ្ឋបាលឯកភាពខេត្តចំនួន៩២០) និងធ្វើការផ្សព្ធផ្សាយតាមទូរទស្សន៏ជាតិ ឯកជន គេហទំព័រ ផេកផ្លូវការទាំងបី បញ្ជរព័ត៌មាន បណ្តាញសង្គម និងអង្គភាពសារព័ត៏មាននានាបានសរុបចំនួន១៦,៩៧៦លើកក្នុងនោះ៖
+ផ្សព្ធផ្សាយតាមរយះទូរទស្សន៏ជាតិ និងឯកជនបានចំនួន ៥,០២៣ អត្ថបទ និងរូបភាព
+ផ្សព្ធផ្សាយតាមបណ្តាញសង្គម facebook ផេក(រដ្ឋបាលខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកណ្តាល និងព័ត៌មានខេត្តកណ្តាល)បានចំនួន១១,៩៥៣ អត្ថបទ និងរូបភាព។