ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាជ្ញាធរ​ស្រុក​កៀនស្វាយ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នូវ វិធានការ​ក្តៅ​សម្អាតប​រិ​ស្ថាន​(​ការប្រមូល​សម្រាម​)​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មាន​ការ​អញ្ចើញ​ចូលរួម​ឯកឧត្តម​ប៉ោ សេង​ប្រធាន​ក្រុមហ៊ុន​ប៉ោ សេង តារា ឯ​.​ក​!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្តាល ៖ នៅ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​នូវ វិធានការ​ក្តៅ​អំពី​សម្អាត​បរិស្ថាន​(​ការប្រមូល​សម្រាម​)​ដោយ​ក្រោម​អធិបតីភាព​លោក​អ៊ូ ឈាង​អភិបាលស្រុក​កៀនស្វាយ​.​លោក​អភិបាលរង​ស្រុក​និង​ឯកឧត្តម​ប៉ោ សេង​ប្រធាន​ក្រុមហ៊ុន​ប៉ោ សេង តារា និង​អាជ្ញាធរ​ភូមិ​និង​អាជ្ញាធរ​ឃុំ​ព្រមទាំង​មន្ត្រី​ដែល​មាន​ការពាក់​ពន្ធ​ទូទាំង​ស្រុក​កៀនស្វាយ​។​

​នៅក្នុង​ឱកាស​នោះ លោក​ពៅ គីម​លី អភិបាល រង​ស្រុក​ទទួល​ខាង​បរិស្ថាន​បាន​មានប្រសាសន៍ថា នៅថ្ងៃនេះ រដ្ឋបាល​ស្រុក​កៀនស្វាយ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​នូវ វិធានការ​ក្នុង​ការប្រមូល​សម្អាម​នៅតាម​បណ្តា​ភូមិ​និង​ឃុំ​ទាំង​ស្រុក​កៀនស្វាយ​ឲ្យ​ខាង​តែ​អស់​មិន​មាន​ការ​បោះចោល​បែប​អាណាធិបតេយ្យ​ឡើយ​។​

​លោក ពៅ គីម​លី បន្តថា ៖ នៅក្នុង​ស្រុក​កៀនស្វាយ​យើង​មាន​ក្រុមហ៊ុន​ប៉ោ សេង តារា របស់​ឯកឧត្តម​ប៉ោ សេង​បានមក​ធ្វើការ​វិយោគ​នៅ​ផ្សារ និង​ប្រមូល​សម្អា​មចាប់​តាំង​ឆ្នាំ​២០១៩​មក​រហូត​ដល់​ឆ្នាំ​២០២២​នេះ​។​

​លោក​អភិបាលរង​ស្រុក​កៀនស្វាយ​បន្តថា ក្រោយ​ពី​ក្រុមហ៊ុន​ប៉ោ សេង តារា មក​ធ្វើការ​វិយោគ​នៅក្នុង​ស្រុក​កៀនស្វាយ​បាន​ធ្វើឲ្យ​ផ្សារ​គគីរ​មានសោ​ភ័ណ្ឌ​ភាព​ល្អ​ដោយឡែក​នៅក្នុង​ផ្សារ​មាន​បរិស្ថាន​ស្អាត​ហើយ​មាន​ផ្លូវធំ​ទូលាយ​ក៍មាន​ចាក់សាប​បេតុង​ផ្លូវ​ផង​។​
​ដោយឡែក នៅតាម​ដងផ្លូវ​សាធារណៈ​ក៏​មាន​ការកាត់បន្ថយ​ការ​បោះចោល​សម្រាម ។ ជាក់ស្តែង​កន្លងមក នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​មាន​គំនរ​សម្រាម​ឥឡូវនេះ​លែងមានទៀតហើយ​។​

​លោក​អភិបាល រង​ស្រុក​កៀនស្វាយ​បន្តទៀតថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​ឯកឧត្តម​គង់ សោភ័ណ្ឌ​អភិបាលខេត្តក​ណ្តា​ល​។​
​នូវ វិធានការ​សម្អាត​បរិ​ស្ថាន (​ក្នុង​ការប្រមូល​សម្រាម​) នៅ​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​ឲ្យខាងតែបាន ។​

​លោក​អភិបាល រង​ស្រុក​កៀនស្វាយ​បាន​លើកឡើង​ថា ឥឡូវ​នេះ​នៅក្នុង​ស្រុក​យើង​មាន​ក្រុមហ៊ុន​ប៉ោ សេង តារា ដែល​មាន​រថយន្ត​សម្រាប់​ដឹក​ជញ្ចូន​សម្រាម​យក​ទៅ​បោះចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​វា​មិន​ប៉ះពាល់​សុខភាព​របស់​ពលរដ្ឋ ។ ហើយ​អាជ្ញាធរ​ភូមិ​.​អាជ្ញាធរ​ឃុំ​និង​
​អ្នក​ដែល​មាន​ការពាក់​ពន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​សម្អាត​បរិស្ថាន​និង​បង់​សេវា​ប្រចាំ​ខែ​ដល់​ក្រុមហ៊ុន​ថ្លៃ​ដឹក​ជញ្ចូន​សម្រាម​។​

​លោក​អភិបាល រង​ស្រុក​បាន​សង្គត់ធ្ងន់​ថា បើ​ប្រជាពលរដ្ឋ​ណា​បាន​យក​សម្រាម​បោះចោល​បែប​អាណាធិបតេយ្យ នឹង​ចាប់​បាន​ត្រូវ​ផាកពិន័យ​នឹង​សូម​លោក​ភូមិ​និង​លោក​មេ​ប៉ុស្តិ៍​ត្រូវមាន​វិធានការ​ចំពោះ​អ្នក​យក​សម្រាម​បោះចោល​បែប​អាណាធិបតេយ្យ​។​

​នៅ​ចុង​បញ្ចាប់ លោក អ៊ូ ឈាង អភិបាល​ស្រុក​កៀនស្វាយ​បាន​ថ្លែងថា យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ឲ្យបាន​គ្រប់ៗ​គ្នាង​ដើម្បី​ជា​សុខមាលភាព​ល្អ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​មុខមាត់​ភូមិ​ឃុំ​យើង​ផង​។​

​លោក អ៊ូ ឈាង បាន​លើកឡើង​ថា អាជ្ញាធរ​ភូមិ​និង​អាជ្ញាធរ​ឃុំ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​នាំ​កូន​.​ចៅ​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ដើម្បី​បង្ការ​ការពា​រទប់​ស្គាត់ការ​ឆ្លង​ជម្ងឺ​កូវី​ដ​.១៩​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​លោក​អភិបាលស្រុក​កៀនស្វាយ​ក៍​បាន​ជម្រុញ​ដល់​លោក​នាយប៉ុស្តិ៍​បន្ត​យកចិត្តទុកដាក់​នូវ​វិធានការ រក្សា​ការពារ​ស្តិ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បន្តទៀត​ដើម្បី​ជា​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!