ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឡាវប្រឈមមុខនឹងរលកទីបីនៃការផ្ទុះឡើងជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុមការងារជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវបានប្រកាសថា ប្រទេសនេះកំពុងប្រឈមមុខនឹងរលកទីបីនៃការផ្ទុះជំងឺកូវីដ-១៩។

មន្ត្រីម្នាក់មកពីក្រុមការងារជាតិនេះបាននិយាយថា បើទោះបីជាចំនួនឆ្លងថ្មីៗនេះមានកម្រិតទាបដោយពេលខ្លះមានតិចជាង ២០០នាក់ក្នុងមួយថ្ងៃក៏ដោយ ក៏ប្រទេសនេះកំពុងឃើញចំនួនឆ្លងថ្មីកាន់តែខ្ពស់នៅពេលនេះ ក្នុងអំឡុងពេលនៃការផ្ទុះឡើងថ្មី។

លោកបាននិយាយថា ការកើនឡើងនៅក្នុងករណីនៃការឆ្លងវីរុសបម្លែងថ្មីអូមីក្រុង ជាពិសេសនៅក្នុងរដ្ឋធានីវៀងចន្ទន៍ អាចនឹងបណ្តាលឱ្យប្រទេសនេះជួបប្រទះនូវរលកទីបីរបស់ខ្លួន។

បើទោះបីជាករណីស្លាប់ដោយសារវីរុសបម្លែងថ្មីអូមីក្រុងជាធម្មតាមានចំនួនតិចជាងការបង្កឡើងដោយវីរុសបម្លែងឌែលតា និងវីរុសបម្លែងផ្សេងៗទៀតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែវីរុសបម្លែងអូមីក្រុងនៅតែមានគ្រោះថ្នាក់សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ឬអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃ។

មន្ត្រីនៃសុខាភិបាលឡាវបាននិយាយនៅពេលមុននេះថា ដោយសារការកើនឡើងនៃការធ្វើតេស្ត និងការថែទាំព្យាបាលតាមផ្ទះ របាយការណ៍ប្រចាំថ្ងៃដែលត្រូវបានរាយការណ៍ជាផ្លូវការអាចនឹងមិនឆ្លុះបញ្ចាំងពីចំនួនពិតប្រាកដនៃករណីឆ្លងនៅក្នុងសហគមន៍ឡើយ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសឡាវបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤១៣នាក់ និងករណីស្លាប់ដែលពាក់ព័ន្ធចំនួន ៣នាក់។

រហូតមកដល់ពេលនេះ ករណីឆ្លងសរុបនៅក្នុងប្រទេសនេះមានជាង ១៤៥ ៥០០នាក់ ហើយចំនួនអ្នកស្លាប់សរុបមាន ៦៤០នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!