ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពក្នុងខេត្ត នៅព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុម គ្រូពេទ្យសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលចុះពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋយើងមានមន្ទីរពេទ្យគ្រប់ក្រុងស្រុក និងមានមណ្ឌលសុខភាពគ្រប់ឃុំសង្កាត់សម្រាប់ បម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនៅជិតផ្ទះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងកាលៈទេសៈប្រទេសជាតិរងការរាតត្បាត ជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងបានមកចាក់ជូន ប្រជាពលរដ្ឋរបស់យើងទទួលបានដូលមូលដ្ឋានបានគ្រប់ៗគ្នា ដែលចាប់ពីអាយុ០៣ឆ្នាំឡើង និងកំពុងចាក់ដូសទី៣ (ដូសជំរុញ) និងដូសទី៤ ជូនប្រជាពលរដ្ឋយើងដើម្បីបម្រើវិស័សេដ្ឋកិច្ច ដែលប្រទេសជាតិបើកដំណើរការ ឡើងវិញលើគ្រប់វិស័យប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាង ក្នុងការចេញប្រកបរកអាហារទទួលទាន។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា ទោះបីជា ក្នុងខេត្តកំពង់ចាមមាន មណ្ឌល សុខភាព មន្ទីរពេទ្យបង្អែកយ៉ាងណាក្តី ប៉ុន្តែតម្រូវការ នៃការពិនិត្យ និងព្យាបាលជំងឺ របស់បង ប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានអន្តរាគមន៍បន្ថែម តាមរយៈក្រុមគ្រូពេទ្យជំនាញជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាក់ស្ដែងដូចពេលនេះ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការ ថែទាំសុខភាព ការពារខ្លួនឱ្យបានជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាល ជំងឺកូវីដ-19នេះបានឡើយ ទាំងអស់គ្នាត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ និង ៣កុំ និងនាំបងប្អូន កូនចៅ ឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជួយឱ្យសហគមន៍មានភាពសាំ និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-19 មានតែវ៉ាក់សាំងទេ ទើបយើងរួចផុតពី សេចក្តីស្លាប់ដោយសារជងឺកូវីដ-១៩នេះ៕