រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ២០២២៖ ធនាគារវឹងត្រូវបានសម្ពោធជាផ្លូវការ រួមជាមួយនឹងការដាក់ឱ្យ ដំណើរការសាខាចំនួនពីរ គឺសាខាសែនសុខ និងសាខាវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា) ម.ក និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុនវីងខិតខំសម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឱ្យដំណើរការសាខា ចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្ត នុពលទីផ្សារនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបាន បង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។
ឯកឧត្តមបណ្ឌិត ក៏បានកត់សម្គាល់អំពីកំណើននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលបរិយាប័ន្ន ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្ដល់លទ្ធភាពដល់ប្រជាជន ក៏ដូច ជាសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការ ធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានមានប្រសាសន៍ថា៖ «ការពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារវីង(ខេមបូឌា) ម.ក តាមរយៈការបើកដំណើរការសាខាសែនសុខ និងសាខាវិមានឯករាជ្យនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពី ការរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា ព្រមទាំងជំនឿទុកចិត្តរបស់វិនិយោគិនទាំងបរទេស និងក្នុងស្រុកចំពោះវិ ស័យនេះ បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ។ ទន្ទឹមនេះ និន្នាការធនាគារវីង (ខេមបូឌា) ម.ក ក៏បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជាយើង។»
ធនាគារវីង នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលផ្តល់ដោយដៃគូលំដាប់ពិភពលោក ដើម្បីកាត់បន្ថយការ ចំណាយលើប្រតិបត្តិការធនាគារ និងកាត់បន្ថយពេលវេលាសម្រាប់ដំណើរការផ្តល់ឥណទាន។ ធនាគារវីង នឹងមាន ផលិតផលសន្សំប្រកបដោយភាពច្នៃប្រឌិត និងមានភាពទាក់ទាញដែលមិនត្រឹមតែផ្ដល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវ សមត្ថភាពក្នុងការរៀបចំផែនការសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេឱ្យ បង្កើតនូវទំនុកចិត្តឥណទានតាមរយៈប្រតិបត្តិការដែលពួកគេធ្វើដោយប្រើប្រាស់ប្រព័ន្ធអេកូរបស់ធនាគារវីង។ ពួកគេប្រើប្រាស់សេវាធនាគារវឹងកាន់តែច្រើន ពួកគេកាន់តែអាចទទួលបានពិន្ទុឥណទានដើម្បីមានសិទ្ធិទទួលបានកម្ចី រហ័សពីធនាគារវីង។ធនាគារវីង ប្រើប្រាស់បច្ចេកវិទ្យា AI និង Machine Learning ទំនើបៗសម្រាប់ការអនុម័តឥណ ទានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ការអនុម័តឥណទាននៅលើកម្មវិធីវីងប៊ែងអេប ចំណាយពេលតិច ជាង ៥នាទី។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងបានដាក់អាទិភាពខ្ពស់លើការដោះស្រាយបញ្ហា ប្រឈមរបស់សហគមន៍ និងបានរៀបចំផលិតផលជាច្រើនដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនកម្ពុជា ដោយផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលសេវាហិរញ្ញវត្ថុដែលចាំបាច់ ទោះបីជាពួកគេរស់ នៅក្នុងភូមិដាច់ស្រយាលក៏ដោយ។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលមានទស្សនវិស័យសកល យើងត្រៀមខ្លួនជា ស្រេចដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកែលម្អលក្ខខណ្ឌសុខុមាលភាពសង្គមរបស់សហគមន៍ក្នុងពេលជំងឺ រាតត្បាតបានបញ្ចប់។»
ជាលើកដំបូងដែលមិនធ្លាប់មាន ដែលកាតធនាគារក្នុងប្រទេសកម្ពុជា មានការការពារពីចោរកម្មបាន 100% ។ សុវត្ថិភាពនៃគណនីធនាគារ វីង របស់លោកអ្នកនឹងស្ថិតនៅចុងម្រាមដៃរបស់លោកអ្នក។ សូម្បីតែនៅពេលដែលកាត ធនាគាររបស់អ្នកត្រូវបានបាត់បង់ ឬត្រូវបានគេលួច លុយនៅក្នុងគណនីនឹងមានសុវត្ថិភាពដោយសារតែលក្ខណៈ ពិសេសជាច្រើននៃកាតនេះ។ លោកអ្នកអាចបើ ដំណើរការ និងបិទកាតដោយគ្រាន់តែចុច ប៊ូតុងនៅក្នុងកម្មវិធី វីងប៊ែងអេប។ ជាលើកដំបូងមិនធ្លាប់មាន ដែលធនាគារវឹងផ្តល់កាតលោហៈសុទ្ធ មានភាពប្រសើរខ្លាំងជាងកាតប្លាស្ទិក ធម្មតាដទៃទៀត។
ធនាគារ វីង ជាអ្នកគាំទ្រធំមួយនៃធនាគារបៃតងនៅកម្ពុជា។ ជាមួយនឹងប្រព័ន្ធអេកូឌីជីថលដ៏ធំបំផុត ដែល ត្រូវបានបង្កើតឡើងសម្រាប់ធនាគារឌីជីថល និងការទូទាត់តាមឌីជីថល វីងកំពុងធ្វើទៅតាមចក្ខុវិស័យរបស់ខ្លួនក្នុង ការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈផលិតផលធនាគារដែលងាយស្រួល មានសារៈ សំខាន់ និងមានការទទួលខុសត្រូវចំពោះសង្គម។ វីង បានបង្កើតបណ្តាញភ្នាក់ងារជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេស ហើយមានអតិថិជនជាង១៣លាននាក់ ដែលប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី Phygital ដែលផ្តល់ទំនុកចិត្ត និងជំនាញន រាប់លានប្រតិបត្តិការហិរញ្ញវត្ថុក្នុងស្រុក និងសកល ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការអនុលោមតាម ច្បាប់ និងបទពិសោធន៍អតិថិជនល្អបំផុតជាច្រើន។
ធនាគារវឹងមានប្រព័ន្ធអេកូដ៏ធំបំផុតមួយសម្រាប់ការទូទាត់តាមឌីជីថល។ លោកអ្នកអាចបង់វិក្កយបត្រទឹក ភ្លើង ទូទាត់ប្រាក់ ផ្ទេរប្រាក់ទៅគ្នាទៅវិញទៅមកដោយមិនគិតថ្លៃផ្ញើប្រាក់ទៅក្រៅប្រទេសដោយគិតថ្លៃទាបបំផុត បញ្ចូលលុយទូរស័ព្ទ សងប្រាក់កម្ចី បង់ថ្លៃធានារ៉ាប់រង ធ្វើដំណើរតាមរថយន្តក្រុង បង់ថ្លៃជិះរ៉ឺម៉ក កក់និងបង់ថ្លៃតាក់ស៊ី ឡានក្រុងនិងសាឡាង បង់ប្រាក់តាមអ៊ីនធឺណិត បង្កើតនិងប្រើប្រាស់Mastercard និង Visaនៅលើកម្មវិធី អ៊ឹងប៊ ងអេប ដែលអាចទូទាត់ជុំវិញពិភពលោក ប្រើប្រាស់វីងMastercardសម្រាប់ទូទាត់តាមឌីជីថលនៅហាងក្នុងស្រុក និងអន្តរជាតិ បរិច្ចាគទៅអង្គការសប្បុរសធម៌ ទូទាត់ការចំណាយសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្ម សង្គម និងច្រើនទៀត។ ធនាគារ វីង បានកត់ត្រាបទពិសោធន៍របស់អតិថិជនជាង៨០ករណីនៅក្នុងកម្មវិធី វីងប៊ែង អេប ដើម្បីជួយដល់ប្រតិបត្តិការតាមប្រព័ន្ធឌីជីថល សម្រាប់ប្រជាជនគ្រប់គ្នាក្នុងប្រទេសកម្ពុជាមិនថាជាប្រើប្រាស់ រូបិយប័ណ្ណណាក៏ដោយ។
ប្រព័ន្ធអេកូឌីជីថលបានវិវត្តន៍យ៉ាងខ្លាំងនៅពេលដែលអ្នកប្រើប្រាស់ជំរុញការទទួលយកឌីជីថលតាមរយៈ ការបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងអំឡុងពេលជំងឺរាតត្បាត។ ក្នុងអំឡុងពេលដ៏លំបាកនេះ ធនាគារវីងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវសេវាកម្មគ្មានការរំខាន ដើម្បីឲ្យប្រជាជន គ្រប់រូបអាចទទួលបានសេវាហិរញ្ញវត្ថុដ៏ធំទូលាយប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងប្រសិទ្ធភាព។
ធនាគារ វីង បានបម្រើអតិថិជនជាង១៣លាននាក់ តាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ ឥឡូវនេះមានក្រុមហ៊ុនសាជីវកម្មជាង ៥០០ និងអង្គភាពរាជរដ្ឋាភិបាលជាង ១០ស្ថាប័ន កំពុងប្រើប្រាស់សេវាកម្ម បើកប្រាក់បៀវត្សរ៍ និងការទូទាត់របស់ធនាគារវីង ដែលអនុញ្ញាតឲ្យពួកគេទូទាត់ចំណាយបានឆាប់រហ័ស និងគាំទ្រប្រតិបត្តិការអាជីវកម្មកាន់តែប្រសើរឡើង។ មានពាណិជ្ជករជាង៨៥.០០០នាក់ទទួលយកWingPay ដែលជាសេវា កម្មទូទាត់ QRកូដពីវីង ។
គួររំឭកថា ចាប់តាំងពីសម្ពោធក្នុងឆ្នាំ២០០៩មក ធនាគារ វីង បានដាក់ពង្រាយផលិតផលប្រកបដោយភាព ច្នៃប្រឌិតដែលជាឧបករណ៍ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំយកអ្នកមិនមាន គណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារឲ្យមកប្រើប្រាស់សេវាហិរញ្ញវត្ថុបានយ៉ាងទូលំទូលាយ។
សាខាធនាគារវីង ទាំងពីរនេះ គឺជាសាខាដំបូងគេដែលបានដាក់ឱ្យដំណើរការចាប់តាំងពីធនាគារវឹង ទទួល បានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជរបស់ខ្លួន។ ទីតាំងទាំងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់អតិថិ ជន និងឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅកម្ពុជា៕