ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រដ្ឋបាលខេត្តកណ្តាល បើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទឹសដៅការងារ ឆ្នាំ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋបាលខេត្តកណ្តាល បានបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទឹសដៅអនុវត្ត ឆ្នាំ២០២២ នៅថ្ងៃ ទី១៤មីនានេះ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល ។

សូមបញ្ជាក់ជូនដែរថា សន្និបាតនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បី៖

១-ផ្សព្វផ្សាយពីរបាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០២១ និងទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល,

២-ស្វែងយល់ពីចំណុចវិជ្ជមាន បញ្ហាប្រឈម និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល,

៣-ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក,

៤-ប្រមូលធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍ សម្រាប់បញ្ចូលក្នុងឯកសារពាក់ព័ន្ធ ជាធាតុចូលសម្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត, ៥-ផ្សព្វផ្សាយគោលការណ៍សំខាន់ៗ ដែលក្រសួងមហាផ្ទៃបានសម្រេចក្នុងសន្និបាតប្រចាំឆ្នាំ និង៦-ផ្សព្វផ្សាយ ណែនាំ ទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងគោលដៅរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋានខេត្ត និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

ថ្លែងបើកសន្និបាត ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើ អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ អោយបានផុលផុស ដើម្បីជាធាតុចូល ក្នុងការអនុវត្តទិសដៅ របស់រដ្ឋបាលកណ្តាល សម្រាប់ឆ្នាំ២០២២ ប្រកបដោយ តម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរអោយ អង្គសន្និបាតទាំងមូល ប្រកាន់ខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាស អោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលអោយបានញឹកញាប់ ។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយ ពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា តាមការគ្រោងទុក អង្គសន្និបាតបានដំណើរការរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥មិនា។
ក្នុងឱកាសបិទសន្និបាតនៅថ្ងៃទី១៥មីនា ឞ្រសិនបើមិនមាន ការប្រែប្រួលទេនោះ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនពន្ធ័មុនីរត្ឋ័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងអង្គសន្និបាតនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!