ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាល អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 ខណៈមេរោគនេះបានកើតទៅលើទារិកាអាយុ ១ឆ្នាំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) ខណៈមេរោគនេះបានកើតទៅលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក និងពិបាកដក ដង្ហើម។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលបានឱ្យដឹងថា ទារិកាអាយុ ១ឆ្នាំ ដែលបានរកឃើញជំងឺផ្តា សាយបក្សី ប្រភេទ A/H9 រស់នៅក្នុងភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ត សៀមរាប និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

លោកជំទាវបន្ថែមថា នេះគឺជាប្រភេទជំងឺមួយទៀត ដែលលក្ខណៈកម្រកើតមាន ហើយក្រសួងសុខាភិបាលកន្លងមកនេះ ក៏ធ្លាប់ធ្វើការអំពាវនាវហើយអំពាវនាវទៀត ពីព្រោះជំងឺដែលឆ្លងពីសត្វបក្សីនេះ ក៏ជាជំងឺមួយនៅក្នុងចង្កោម ពពួកH5N1ផងដែរ។ ហើយជំងឺ A/H9នេះ មានភាពប្រហាក់ប្រហែលគ្នាជាមួយ នឹងជំងឺH5N1ដែលហៅថាជំងឺផ្ដាសាយបក្សី។

លោកជំទាវបន្តថា ករណីដែលកើតឡើងនៅខេត្ត សៀម រាបនៅស្រុកជីក្រែងនេះ ក្រុម ការងាររបស់ក្រសួងសុខាភិ បាល ជាពិសេសគឺក្រុមការងា រស្រាវជ្រាវរបស់មន្ទីរសុខាភិ បាលខេត្តសៀមរាប ក៏បានចុះទៅភ្លាមៗ ដើម្បីស្រាវជ្រាវមើលហេតុការណ៍នៅទីនោះ ប៉ុន្តែជារួមរហូតមកដល់ពេល នេះ ពុំទាន់រកឃើញជំងឺនេះលើអ្នកផ្សេងនោះទេ។

លោក ជំទាវបញ្ជាក់ថា ជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9)នេះ មានរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្ដាសាយ បក្សី H5N1 នឹងជំងឺកូវីដ១៩ ដូចជាក្តៅខ្លួន ក្អក ឈឺក ហត់និងពិបាកដកដង្ហើម។

ដូចនេះ លោកជំទាវអំពាវនាវប្រជា ពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺផ្តាសាយបក្សីប្រភេទ A/H9 ខណៈដែលបច្ចុប្បន្ននេះ ករណីកូវីដ១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ទៅហើយ។ ប្រជាពលរដ្ឋ មិនត្រូវទទួល ទានសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបក្សីសម្រាប់បរិភាគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ, ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ផ្ទាល់ជាមួយបសុបក្សី។

សំឡេង៖« អ៊ីចឹងវិធានការដើម្បីការពារទាំងជំងឺផ្ដាសាយ បក្សី ទាំងជំងឺកូវីដ១៩ដូចគ្នា ប្រសិនបើបងប្អូនអនុវត្តបាននូវវិធានការការពារនូវជំងឺនេះបានគឺល្អ។

មួយទៀតសូមកុំលេងជាមួយសត្វបក្សីដូចជា មាន់ ទា។ ហើយអ្នកដែលប្រកបរបររកស៊ីជាមួយសត្វបក្សីត្រូវចេះអនាម័យខ្លួន មានន័យថាប្រសិនបើធ្វើមាន់ត្រូវលាងដៃជាមួយសាប៊ូ ហើយក្នុងរយៈពេលធ្វើ គឺត្រូវធ្វើឱ្យលឿន ហើយចៀសវាងដៃរបស់យើង នៅពេលដែលបោចរោម កុំយកដៃនេះ មកប៉ះច្រមុះឬមុខមាត់។

ប៉ុន្តែសម្រាប់បុគ្គលដែលមិនមាន ភារកិច្ចអី សូមកុំទៅកាន់កន្លែងដែលមានសត្វច្រើន ដូចជាកសិដ្ឋាន ជាពិសេសកូនចៅមិនត្រូវឱ្យពូកគាត់ ចូលទៅនោះទេ ព្រោះនេះវាជាលក្ខណៈមួយ ដែលធ្វើឱ្យមាន ការចម្លង នូវវីរុសណាមួយ ពីព្រោះសត្វក៏មានជំងឺដែរ ហើយសត្វនេះគឺមានជំងឺច្រើនណាស់។

ហើយភាគ ច្រើនមនុស្សឈឺគឺដោយសារឆ្លងពីសត្វ ដោយឥឡូវនេះយើងឃើញហើយថា គឺភាគ ច្រើនគឺឆ្លងពីសត្វ ដូចនេះគឺជាការចាំបាច់នៅពេលដែលបរិភោគចំណីអាហារត្រូវតែចម្អិនឱ្យឆ្អិនល្អ ចៀសវាងយើងប្រើប្រាស់នូវសាច់ណាដែលមិនស្អាត ហើយនៅ ពេលលាង ត្រូវដាក់សាច់និងបន្លែឱ្យនៅដាច់ឆ្ងាយពីគ្នា។»

បើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា ទីតាំងទារិកាដែលរស់នៅក្នុងភូមិនោះ មានមាន់ងាប់ជាបន្តបន្ទាប់ ចាប់ តាំងពីខែកុម្ភ: ឆ្នាំ ២០២២ មក ហើយតាមរយៈលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ ថ្នាក់ជាតិនៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ បញ្ជាក់ថា វិជ្ជមាន Influenza A/H9។ ក្រោយរកឃើញនេះ ក្រសួង សុខាភិបាល បានបញ្ជូនមន្ត្រីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការជាមួយមន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្ត ចុះអង្កេតស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការរាតត្បាត និងអប់រំសុខ ភាពដល់ប្រជាជននៅមូល ដ្ឋាន។

ហើយក្នុងករណីមាន ការសង្ស័យថា មានជំងឺផ្តា សាយបក្សី សូមផ្តល់ព័ត៌មានដល់ពេទ្យសត្វ និងសហការគ្នាឆ្លើយតបនៅមូលដ្ឋាន ឬអាចទាក់ទងព័ត៌មានបន្ថែមលេខ ១១៥៕­

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!