ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចការងារខែមីនា ឆ្នាំ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បើកកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែកុម្ភៈ និងទិសដៅភារកិច្ចការងារខែមីនា ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍បក្ស គណៈកម្មាធិការបក្សខេត្ត/ស្រុក ជាច្រើនរូប ។

ឯកឧត្តម ពាង ណារិទ្ធ អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត បានអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ គណបក្សប្រចាំខែកុម្ភៈ កន្លងទៅ និងទិសដៅភារកិច្ចការងារប្រចាំខែ មីនា ឆ្នាំ២០២២រួចមក សមាជិកក្នុងអង្គប្រជុំ បានបន្តការចូលរួមយោបល់ក្នុងការកែលម្អ នៅរបាយការណ៍ ដើម្បីឲ្យកាន់តែល្អ និងសុីជម្រៅបន្ថែមទៀត។

បន្ទាប់មក ឯកឧត្តម គល់ យ៉ាត សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គណបក្សខេត្ត ក៏បានធ្វើការផ្សព្វផ្សាយនូវរបាយការណ៍បូកសរុបការងារត្រួតពិនិត្យ គណកម្មាធិកាកណ្តាលគណបក្សឆ្នាំ ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុបត្រួតពិនិត្យ ពិភាក្សា និងសេចក្តីព្រាងពាក់ព័ន្ធនឹងរបាយការណ៍ ដែលគណបក្សខេត្តខិតខំអនុវត្តន៍សម្រេចបាន ក៏ដូចជាបន្តលើកឡើង នូវទិសដៅក្នុងការអនុវត្តន៍បន្ត ធ្វើយ៉ាងណាអោយលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត។

ឯកឧត្តម គូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែនេះតែងតែត្រូវរៀបចំឡើងរៀងរាល់ខែ ជាទៀងទាត់ ដើម្បីពិនិត្យ ពិភាក្សា បូកសរុបការងារ ប្រចាំខែ ដែលគ្រប់អង្គភាព នីមួយៗ បានអនុវត្ត ទាំងលើការងារប្រចាំថ្ងៃ ការងារកែទម្រង់ និងការងារក្រៅ ដើម្បីធ្វើកំណែទម្រង់ ស្ដាប់បញ្ហាប្រឈម និងសំណូមពរនានា របស់គ្រប់អង្គភាព និងកំណត់ដាក់ទិសដៅអនុវត្តការងារបន្ត។

ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៏ផ្ដាំផ្ញើ ដល់ សមាជិក-សមាជិកា ទាំងអស់ បន្តជម្រុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស ពង្រឹងស្មារតីសមាជិកចាស់ បង្កើនសមាជិកថ្មី និងអនុវត្តការងារភារកិច្ចរបស់ខ្លួន អោយបានល្អប្រសើរ ដោយបន្តអប់រំ ផ្សព្វផ្សាយ ឯកសារជំនួយស្មារតី នៅចំណុចសំខាន់ៗ ដែលជាគោលនយោបាយរបស់គណបក្ស ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងសូមមានប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនអំពីការឆ្លងរីករាលដាលកូវីដ-១៩ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!