សាកសពយុវតីម្នាក់ឈ្មោះជាវិជ្ជរ៉ា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជប់ និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានសម្រេចចិត្តលោតទឹកធ្វើអត្តឃាត សម្លាប់ខ្លួន ពីលើស្ពានគីហ្សុណា នៅម៉ោងប្រមាណ១១.៣០នាទីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ត្រូវបានសាច់ញាតិឃើញអណ្ដែតនៅជ្រាំងទន្លេក្បែរស្តូបកម្ពុជា វៀតណាម ស្ថិតក្នុងសង្កាត់វាលវង្សក្រុងកំពង់ចាម ហើយសមត្តកិច្ចនគរបាលបាននាំក្រុមគ្រូពេទ្យនិងជំនាញបច្ចេកទេសមកពិនិត្យធ្វើកោសល្យវិច្ចយ័ឃើញថាពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែនក៍បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថាតាមរយៈប្រភពមហាជន និងសំបុត្របណ្តាំចុងក្រោយដែលបន្សល់ទុក ក្មួយស្រីកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែក្រោយមកដោយលទ្ធផលការសិក្សាមិនល្អបានធ្លាក់ចុះ ហើយត្រូវមិត្តភក្តិរួមថ្នាក់ចំអកបង្អាប់ ដែលប្អូនស្រីធ្វើអោយឳពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូបង្រៀនក៏ស្តីបន្ទោសបន្ថែមទៀតបង្កអោយយុវតីគិតខ្លីក៍សំរេចចិត្តលោតទឹកសម្លាប់ខ្លួនតែម្ដងនេះបើតាមលិខិត្តដែលសរសេរ
។
សូមចូលរួមសោកស្ដាយមិនគួរណាប្អូនស្រីគិតខ្លី ជ្រើសរើសផ្លូវនេះសោះ។ សង្ឃឹមថាកម្មវិធីសិក្សានៅសាលា នឹងបន្ថែមនៅម៉ោងអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការសិក្សា ជីវិតនៅរស់នៅតែមានសង្ឃឹម និងការចូលក្នុងសង្គមជាតិ។