ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយបណ្តាប្រទេសជិតខាងមានការកើនឡើងកាលពីក្នុងខែមករា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពាណិជ្ជកម្មសរុបរបស់ប្រទេសថៃជាមួយបណ្តាប្រទេសជិតខាង ដែលរួមទាំងពាណិជ្ជកម្មឆ្លងព្រំដែនផងនោះ មានចំនួន ១៤១,០៧ប៊ីលានបាត (៤,២២ប៊ីលានដុល្លារអាម៉េរិក) កាលពីក្នុងខែមករា ដោយកើនឡើង ៩,៤៩ភាគរយ។

ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍កាលពីថ្ងៃទី១៥ ខែមីនាថា ពាណិជ្ជកម្មកាលពីក្នុងខែមករារបស់ប្រទេសថៃជាមួយប្រទេសម៉ាឡេស៊ីមានចំនួន ៣០,៥៤ប៊ីលានបាត (កើនឡើង ១៤,២៦ភាគរយ) ជាមួយប្រទេសកម្ពុជាមានចំនួន ១៧,៧៦ប៊ីលានបាត (កើនឡើង ១៧,៩៤ភាគរយ) ជាមួយប្រទេសឡាវមានចំនួន ២៣,៤៥ប៊ីលានបាត (កើនឡើង ៣៩,៨៦ភាគរយ) ជាមួយប្រទេសមីយ៉ាន់ម៉ាមានចំនួន ១៨,៦០ប៊ីលានបាត (កើនឡើង ៣៦,២៦ភាគរយ) ជាមួយប្រទេសសិង្ហបុរីមានចំនួន ១០,២៧ប៊ីលានបាត (កើនឡើង ២៦,០៥ភាគរយ) ជាមួយប្រទេសវៀតណាមមានចំនួន ៨,០៦ប៊ីលានបាត (កើនឡើង ៣៦,១៩ភាគរយ) និងជាមួយប្រទេសចិនមានចំនួន ១៦,៩៨ប៊ីលានបាត (ធ្លាក់ចុះ ២៤,៣៤ភាគរយ)។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បាននិយាយថា លោកបានស្នើឱ្យក្រសួងកសិកម្ម និងក្រសួងការបរទេស តាមដានការនាំចេញផ្លែឈើទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់ផ្លែឈើថៃ ប៉ុន្តែគោលនយោបាយនៃជំងឺកូវីដកម្រិតសូន្យរបស់វាមានភាពតឹងរ៉ឹងយ៉ាងខ្លាំង ជាពិសេសនៅក្នុងលក្ខខណ្ឌនៃការដឹកជញ្ជូនតាមផ្លូវគោក។

លោកបាននិយាយថា ក្រៅពីការអនុវត្តវិធានការតឹងរ៉ឹងមុននឹងបិទការដឹកជញ្ជូនកុងតឺន័រ ប្រទេសថៃក៏បានស្នើសុំផ្លូវពិសេសមួយដែលត្រូវបានបង្កើតឡើងដើម្បីដឹកជញ្ជូនផ្លែឈើរបស់ខ្លួនទៅកាន់ប្រទេសចិនផងដែរ។ ក្រសួងកសិកម្ម និងសហករណ៍ នឹងទទួលខុសត្រូវចំពោះបញ្ហានេះ។

ក្រសួងពាណិជ្ជកម្មនឹងពន្លឿនការបើកច្រកព្រំដែនឡើងវិញ ហើយនឹងចរចាដើម្បីបើកផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម ដោយក្រសួងនេះបាននិយាយបន្ថែមថា ផ្លូវដែករវាងចិន-ឡាវនឹងត្រូវបានប្រើប្រាស់ជាផ្លូវមួយផ្សេងទៀតសម្រាប់ការនាំចេញរបស់ប្រទេសថៃនាពេលអនាគត៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!