សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកជំទាវ ហ៊ាង ដារ័ត្ន ដែលបាននាំយកឧបករ ណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ២០កេស ស្មើនឹង ៥ ០០០ឧបករណ៍, ម៉ាសចំនួន ៥ម៉ឺនម៉ាស, និងប្រដាប់វាស់កម្ដៅ (ទែម៉ូម៉ែត) ចំនួន ២០០ឧបករណ៍ ជូនសម្តេចប្រធានរដ្ឋសភានៅគេហដ្ឋានសម្ដេច សម្រាប់ចែកជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះសម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ឯកឧត្តម សួស យ៉ារ៉ា ដែលបានចូលរួមចំណែកជួយប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈចំាបាច់ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ ។ ឧបករណ៍បរិក្ខារទំាងនោះពិតជាមានសារៈសំខាន់ក្នុងការចូលរួមជួយសម្រាលការលំបាក និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រជាពល រដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វប្បធម៌ចែករំលែក ជួយគ្នានៅសង្គមខ្មែរ ជាវប្បធម៌ដ៏ល្អ ដែលបានចាក់ឫសយ៉ាងជ្រៅ ក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប។
ពិសេសនៅក្នុងគ្រប់គ្រាលំបាក ដូចជាពេលកូវីដ-១៩នេះជាដើម ពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាពជាថវិកា ជាសម្ភារ រួមនឹងកម្លំាងទឹកចិត្តតាម រយៈការស្ម័គ្រចិត្តបំពេញការងារសង្គម ក្នុងបេសកកម្មក្រុមគ្រូពេទ្យអាវស ជាដើមនោះ ៕(ប្រភពរដ្ឋសភា)