ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ចាប់ផ្តើមបើកជាផ្លូវការហើយ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) បានចាប់ផ្តើមបើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងថា នេះជាលើកដំបូងដែលកងទ័ពអាស៊ានអាចជួបប្រជុំផ្ទាល់ជាមួយគ្នា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្រាល។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំឆ្នាំនេះ កងយោធពលខេមរភូមិន្ទ បានជ្រើសរើសយកមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទី និងកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ប្រកបដោយស្មារតីសុឆន្ទៈ ក្រោមគោលការណ៍មជ្ឈភាពអាស៊ាន និងដឹកនាំដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ពិសេសជំងឺឆ្លងកូវីដ-១៩។

ទន្ទឹមនេះ ប្រធានបទខាងលើ នឹងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងពេលអនាគត ដោយសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព ភាពសុខដុមតំបន់ និងផលប្រយោជន៍រួម តាមរយៈកិច្ចសហប្រតិបត្តិការ និងយន្តការនានាដែលអាចទទួលយកបានពីគ្រប់ភាគី ។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានបង្ហាញក្តីសង្ឃឹមថា តាមរយៈកិច្ចប្រជុំថ្ងៃនេះ កងទ័ពអាស៊ាននឹងបន្តពិភាក្សាផ្លាស់ប្ដូរទស្សនៈ ការចែករំលែកព័ត៌មាន និងគំនិតផ្តួចផ្តើមថ្មីៗក្នុងលក្ខណៈបើកចំហ មិត្តភាព ដើម្បីសម្រេចឱ្យបានប្រសិទ្ធភាព លទ្ធផលផ្លែផ្កា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការរួបរួមស្អិតរមួតនៅតំបន់អាស៊ីអាគ្នេយ៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!