ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែង អំពីសកម្មភាពការងារមួយចំនួនដែលមន្ទីរព័ត៌មានខេត្តព្រៃវែងបាននិងរៀបចំកសាងនៅអគារថ្មី ១ ខ្នង ដែលមានទទឹង ១២ ម៉ែត្រ បណ្តោយ ២០ ម៉ែត្រ ដែលមានកម្ពស់ ២ ជាន់ សម្រាប់ផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានខេត្តព្រៃវែងងាយស្រួលក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងនេះ មានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីងាយស្រួលដល់មន្ត្រីធ្វើការងារតាមផ្នែកផ្សេងៗទៀតឲ្យមានកន្លែងត្រឹមត្រូវនោះផងដែរ។

ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើការងារ ទាក់ទងទៅនឹងវិស័យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ របស់មន្ទីរព័ត៌មាន នៅក្នុងខេត្តព្រៃវែងនេះឲ្យមានការរីកចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យព័ត៌មានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងការផ្សព្វផ្សាយពីសកម្មភាពមួយចំនួន របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាពមួយចំនួននៅក្នុងខេត្តព្រៃវែងដែល បាននិងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។

ដោយស្របតាមពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជាពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់ មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតាមផ្នែកវិស័យរបស់ខ្លួននីមួយៗនៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យវិស័យទាំងអស់នេះមានការរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ផងដែរថា៖ កាលពីមុនមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមាន ទីតាំងសម្រាប់សាងសង់អាគារខ្លួនឯងនោះទេ ដោយ រស់នៅ ពឹងផ្អែកធ្វើការ ជាមួយនឹងទីតាំងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។ ហើយសព្វថ្ងៃនេះមន្ទីរព័ត៌មានខេត្តព្រៃវែងមាន វិទ្យុជាតិជាតិបារាយណ៍អណ្តែត FM 97.30 MH2 ដែលធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ ម៉ោង គឺចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ១០ យប់ ។ ចំពោះកម្មវិធី ផ្សាយគឺមានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្ត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!