ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រមុខរាជរដ្ឋាភិបាលស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់យោគយល់ចំពោះការឡើងថ្លៃយ៉ាងខ្លាំងទៅលើតម្លៃប្រេងឥន្ទនៈនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រមុខរាជរដ្ឋាភិបាល ស្នើសុំឱ្យប្រជាពលរដ្ឋទាំង អស់ យោគយល់និងត្រូវដឹងអំពីបញ្ហាកំពុងកើតមានឡើង នៅលើសកលលោកពាក់ព័ន្ធទៅនឹងការឡើងថ្លៃយ៉ាងខ្លាំង ទៅលើតម្លៃប្រេងឥន្ទនៈនៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាដំណោះស្រាយគឺនៅតែមាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការឡើងថ្លៃយ៉ាងខ្លាំង ទៅលើតម្លៃប្រេងឥន្ទនៈនៅកម្ពុជា ប្រជាពលរដ្ឋបានត្អួញត្អែរពីការឡើងថ្លៃសាំង ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូចនេះ សម្តេចទទូចស្នើសុំ ឱ្យប្រជាពលរដ្ឋទាំងអស់ យោគយល់ និងត្រូវដឹងអំពីបញ្ហាដែលកំពុងកើតមាន ឡើង នៅលើសកលលោក ដោយកុំចាំតែជេរ។សម្តេចតេជោនៅតែបញ្ជាក់ថា ដំណោះស្រាយនៅតែមានដដែល ខណៈដែលសាំងឡើងថ្លៃនេះ គឺវាពាក់ព័ន្ធនឹងរឿងសភាពការណ៍អន្តរជាតិ ដែលបានកើតឡើង រវាងសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន ហើយបានបង្កើតជាបញ្ហា សម្រាប់សេដ្ឋកិច្ចសកល ហើយមិនមែនតែប្រទេសយើងទេដែលទទួល រងនូវផលប៉ះពាល់នេះ សូម្បី តែនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ក៏កំពុងតែទទួលរងផលប៉ះពាល់ផងដែរ ។

សំឡេង៖ សាំងឡើងថ្លៃ សូម កុំជេរហ៊ុនសែនអី រឿងហ្នឹងវាជារឿងសភាពការណ៍អន្តរ ជាតិដែលបានកើតឡើង សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយ ក្រែន វាបានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកលហើយអតិផរណានៃសហរដ្ឋ អាមេរិក គេថាមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ នៅអឺរ៉ុបក៏កំពុងតែទទួលរងផលប៉ះ ពាល់ ឥឡូវគេនាំគ្នាឈប់ទិញប្រេងពីរុស្ស៊ី នេះជាភ័ព្វសំ ណាងរបស់អាមេរិក ដែលអាមេរិកដាក់ទណ្ឌកម្មគ្រប់ផ្នែក ក៏ប៉ុន្តែនៅទិញប្រេងពីរុស្ស៊ី ប៉ុន្តែដល់ទៅ កាលដែលខឹងវេណេហ្សុយអេឡា ឈប់ទិញប្រេងពីវេណេហ្សុយអេឡា ដើម្បីដាក់ទណ្ឌកម្មទៅលើវេណេហ្សុយអេឡា ដល់ឥឡូវដាក់ទណ្ឌកម្មលើរុស្ស៊ី អាមេរិកក៏ត្រូវចរចាទិញប្រេងពីវេណេហ្សុយអេឡា ដើម្បីបញ្ឈប់ទិញប្រេងពីរុស្ស៊ីម្តង ចុះបើសិនពេលនឹងវេណេហ្សុយអេឡាអត់លក់ឱ្យ អ៊ីចឹងវាមិនដូចជាយ៉ាងម៉េចទៅហើយ ប្រេងនឹងឡើងថ្លៃទៀត ប៉ុន្តែដំណោះស្រាយអាចមាន។

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ប្រេង សាំង នឹងមានការឡើងថ្លៃបន្ថែមទៀត ប៉ុន្តែដំណោះ ស្រាយ នៅតែអាចមានផងដែរ តាមរយៈការកាត់បន្ថយធ្វើ ដំណើរ និងកាត់បន្ថយមធ្យោ បាយធ្វើដំណើរជាដើម។ សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃ៥៣០០រៀលដូចគ្នា ខណៈដែលប្រេងសាំងធម្មតាឡើង៥០០រៀល និងម៉ាស៊ូតឡើងជាងមុន៨០០រៀល ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!