ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍=>ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន=>បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន=>ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!=>ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤=>លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា=>ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​
0

រាជរដ្ឋាភិបាលសម្រេចលើក លែង៣ចំណុចចាប់អនុវត្តពីថ្ងៃនេះតទៅដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង៣ចំណុចសម្រាប់ដាក់ឱ្យអនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញការធ្វើ វិនិយោគ និងសម្រួលដល់អ្នកមកធ្វើធុរកិច្ចក៏ដូចជាអ្នកទេស ចរមកលេងកម្សាន្តនៅកម្ពុជា ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលជំងឺកូវីដ១៩ នៅ តែបន្តឆ្លងរីករាលដាលជាសកលដែលធ្វើឱ្យមានការប៉ះ ពាល់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទើបរាជរដ្ឋា ភិបាលបានសម្រេចលើក លែង៣ចំណុចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS » ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបន្តថា ចំណុចទាំង៣នេះ គឺការបន្ធូរបន្ថយសម្រាប់ការធ្វើ ដំណើររបស់ពលរដ្ឋចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលក្នុងប្រទេស ប៉ុន្តែប្រសិន បើទៅប្រទេសផ្សេងក្រៅពីកម្ពុជាគឺតម្រូវតាមច្បាប់នៃប្រទេសនីមួយៗ លើកលែង តែចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លើកលែង តែចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
« ម្សិលមិញបន្ទាប់ពីត្រឡប់មកពីខេត្តព្រះសីហនុ ខ្ញុំបានសម្រេចលើបញ្ហា ៣ ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ទី១ អ្នកដែលមកពីក្រៅប្រទេសមិនតម្រូវឱ្យមានការធ្វើតេស្តPCR រយៈ ពេល៧២ម៉ោងទៀតទេ យើងគិតថាបណ្ដាក្រុមហ៊ុនយន្ត ហោះមានការទទួលខុសត្រូវហើយទៅលើបញ្ហាការធ្វើដំ ណើរមកដល់ ការលើកលែងទី២ ពេលមកដល់ព្រលាន យន្តហោះរបស់យើងមិនចាំ បាច់ធ្វើតេស្តទៀតទេ ពីមុនយើងធ្វើរ៉ាបពីតេស្ត ពីមុនធ្វើ PCR ហើយត្រូវរង់ចាំលទ្ធ ផល ក្រោយមកយើងលុប ចោលការធ្វើPCR មកធ្វើរ៉ាបពីតេស្ត១៥ឬ ២០នាទីយើងអាចដឹងលទ្ធផល ប៉ុន្តែឥឡូវ នេះមិនបាច់ធ្វើតេស្តទេ ពេលមកដល់កាន់កាតាបយកប៉ាស្ព័រចេញដំណើរទៅតែម្ដង អាហ្នឹងគឺជាចំណុចការលើក លែងទី២ ការលើកលែងទី៣ គឺមិនចាំបាច់ទៅយកវីសាតាមប្រទេសណាទេ គឺយកវីសាពេលមកដល់តែម្ដងតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
សម្តេចតេជោបន្ថែមថា ទន្ទឹមនឹង រាជរដ្ឋាភិបាលកាត់បន្ថយជាមួយនូវការរឹតបណ្តឹងលើបញ្ហាទាំងនេះ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងទាំងអស់ យកចិត្តទុក ដាក់ ក្នុងកិច្ចការពារខ្លួនតាម រយៈវិធានការ ៣ការពារ ៣កុំ ឱ្យបានភ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយពេលចេញទៅណាមកណាត្រូវអនុវត្ត៣ការពារ គឺ៖
(១) ពាក់ម៉ាស់
(២) លាងដៃជាប្រចាំ
(៣) រក្សាគម្លាតសុវត្ថិភាព ។

៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!