ខេត្តត្បូងឃ្មុំ៖នាថ្ងៃ សុក្រ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២
ក្នុងពិធីសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធនានា ក្នុងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូច្នោះយើងរួមសាមគ្គីភាព គ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍន៍បន្តទៀត។
ឯកឧត្តម បន្ថែមថា នៅកម្ពុជាដោយសារតែមានក្តាសុខសន្តិភាព ជាចម្បង ទើបនាំមកនូវការអភិវឌ្ឍន៍ រីកចម្រើន ជាបន្តបន្ទាប់ បើទោះជួបបញ្ហាវិបត្តិកូវីដ១៩ក៍ដោយ។
ឯកឧត្ដម រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន៍ខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួន ជានិច្ច ។
ឯកឧត្តម វង សូត បានសម្តែងការកោតសសើរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះយោគយល់គ្នាចំពោះបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពពេលអំឡុងវិបត្តិកូវីដ១៩ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ័សមធម៍ហើយប៉ុន្តែមិនអាចបើកប្រាក់ឧបត្ថម្ភនេះអាចទាក់ទងមកអាជ្ញាធរមូលដ្ឋានឬមន្ត្រីជំនាញដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលភាពងាយស្រួលដល់គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា។