នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានចុះអញ្ជើញចុះពិនិត្យទីតាំង និងដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាអនុគណៈកម្មការនានា។
គួរបញ្ជាក់ផងដែរថា ក្រុមការងារនីមួយៗកំពុងតែមមាញឹកក្នុងការរៀបចំត្រៀមលក្ខណៈសម្រាប់ដំណើរការកម្មវិធីនាថ្ងៃស្អែក ដោយសម្រេចការងារស្ទើររួចរាល់ទាំងស្រុងហើយ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានេះ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ស្អែកនេះនៅសាលសន្និសីទ សុខាសៀមរាប៕