ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

គម្រោងសាងសង់ មន្ទីរពេទ្យតេជោសែន កោះធំ សម្រេចការសាងសង់បានប្រមាណជាង២២ភាគរយហើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ មន្ទីរពេទ្យតេជោសែន កោះធំ សម្រេចការសាងសង់បានប្រមាណជាង២២ភាគរយហើយ ដែលគ្រោងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារថ្មី នៃវត្តពុទ្ធពរត្រៃនិគម ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយមិនអាចខ្វះបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផលសម្រេចបាននៅក្នុងស្រុកកោះ ធំ ដែលក្នុងនោះរួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ ស្ពានជ្រៃធំកម្ពុជា-វៀតណាម ប្រវែង៤២៨ ម៉ែត្រ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលំ១៩ខ្សែ ប្រវែងសរុប១០៣២៨ម៉្រែត និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវិស័យសាសនា ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ដោយឡែកទាក់ទងនឹងសុខុមាលភាពសាធារណៈរវាងឆ្នាំ១៩៩៨ និងពេលបច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា (LifeExpectancy) មានការកើន ឡើងគួរឱ្យកត់សម្គាល់ពោលគឺ៖ កើនឡើងពី៥៦ឆ្នាំ រហូតដល់ជាង៧០ឆ្នាំ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់ គ្រាន់ និងទឹកស្អាតជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់ មន្ទីរពេទ្យតេជោសែន កោះធំ ដែលជាមន្ទីរពេទ្យធំ និងទំនើបជាងបណ្តាមន្ទីរពេទ្យស្រុកទាំងអស់នៅក្នុងប្រទេស ដោយគិតមកទល់បច្ចុប្បន្ននេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ២២,៩៦% ហើយ។ បន្ថែមពីលើនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ទីរពេទ្យនេះអាចផ្តល់សេវាសាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់មកពីស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ដោយសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត។

សូមជម្រាបជូនផងដែរថា វត្តពុទ្ធពរត្រៃនិគម គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤១នៅក្នុងស្រុកកោះធំ វត្តនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០០៣ តាមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះអភិសិរីសុគន្ធាមហា សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះព្រះវិហារនៃវត្តនេះកសាងអស់ទឹកប្រាក់ចំនួន ២៣២ ៨០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៤៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!