ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោក ពូទីន រិះគន់ចំពោះការស្រាវជ្រាវយោធា-ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយនាយករដ្ឋមន្រ្តីលុចសំបួរ លោក Xavier Bettel ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់កាលពីថ្ងៃសៅរ៍ថា «លក្ខណៈមិនអាចទទួលយកបាននៃសកម្មភាពយោធា-ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន»។

លោក ពូទីន បាននិយាយថា សកម្មភាពបែបនេះបង្កគ្រោះថ្នាក់ដ៏ធំដល់រុស្ស៊ី និងអឺរ៉ុបទាំងមូល។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោក ពូទីន បានកត់សម្គាល់ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងកម្លាំងសន្តិសុខអ៊ុយក្រែនទៅលើទីក្រុងនានាក្នុងតំបន់ Donbass។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលលុចសំបួរ បានឱ្យដឹងថា លោក Bettel បាននិយាយថា យើងត្រូវតែបញ្ចប់ជម្លោះ ហើយគ្មាននរណាម្នាក់នៅទទួលរងការប៉ះទង្គិចទាំងនេះទេ ដោយមិនមែនរុស្ស៊ី មិនមែនអឺរ៉ុប និងមិនមែនអ៊ុយក្រែនទេ»។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា លោក Bettel បានប្រាប់លោក ពូទីន អំពីទំនាក់ទំនងជាមួយមេដឹកនាំអ៊ុយក្រែន និងប្រទេសដទៃទៀត ហើយលោក ពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោកចំពោះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនផ្តល់នូវព័ត៌មានទាំងអស់អំពីសកម្មភាពនៃមន្ទីរពិសោធន៍ជីវសាស្ត្រដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីសប្តាហ៍មុន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland បានផ្តល់សក្ខីកម្មនៅចំពោះមុខសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា ស្តីពីអ៊ុយក្រែន ដោយទទួលស្គាល់ថា «អ៊ុយក្រែនមានកន្លែងស្រាវជ្រាវជីវសាស្ត្រ»៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!