ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អ្នករាយការណ៍អង្គការសហប្រជាជាតិជំរុញឱ្យមានការផ្តល់វ៉ាក់សាំងដល់ប្រទេសកូរ៉េខាងជើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃសុក្រថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើងបានអំពាវនាវម្តងទៀតឱ្យសហគមន៍អន្តរជាតិបញ្ជូនវ៉ាក់សាំងជំងឹកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ទៅកាន់ប្រទេសផ្តាច់ការមួយនេះ។

លោក Tomas Ojea Quintana បានពណ៌នាថាវាជាវិធីថ្មីដើម្បីចូលរួមជាមួយកូរ៉េខាងជើងនៅក្នុងរបាយការណ៍របស់លោក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ដោយអាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោកនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ។

របាយការណ៍នោះបានសរសេរថា «វិធីថ្មីនៃការគិតត្រូវតែចាប់យក។ វាអាចចាប់ផ្តើមជាមួយនឹងការផ្តល់ជូនវ៉ាក់សាំងចំនួន ៦០លានដូសដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលជាច្រកឆ្ពោះទៅរកកិច្ចសន្ទនាកាន់តែទូលំទូលាយទៅលើការអភិវឌ្ឍសមត្ថភាព រួមទាំងការផលិតចំណីអាហារ ការថែទាំសុខភាព ទឹក និងអនាម័យ ដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន»។

លោកបានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលកាលពីខែមុន ដើម្បីប្រមូលព័ត៌មានសម្រាប់របាយការណ៍ប្រចាំឆ្នាំ។ កូរ៉េខាងជើងដែលមានប្រជាជនជាង ២៥លាននាក់ ហើយមិនទាន់បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅឡើយទេ។

របាយការណ៍នោះក៏បានកត់សម្គាល់ផងដែរនូវការចុះខ្សោយបន្ថែមទៀតនៃស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ដោយបាននិយាយបន្ថែមថា ទីក្រុងព្យុងយ៉ាងបានបរាជ័យក្នុងការធ្វើកំណែទម្រង់ដ៏មានអត្ថន័យ។ វាបានអំពាវនាវឱ្យប្រទេសនេះធ្វើការវិនិយោគជាបន្ទាន់នូវធនធានដែលមាន ដើម្បីធានាបាននូវតម្រូវការជាមូលដ្ឋាន និងត្រូវបើកព្រំដែនរបស់ខ្លួនឡើងវិញជាបណ្តើរៗ៕(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!