សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងសុខាភិបាល ជំរុញការប្តូរសរីរាង្គស្របច្បាប់នៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធអគារពេទ្យមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុមៈ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រូពេទ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាវះកាត់ប្តូរសរីរាង្គដល់ប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រសួងសុខាភិបាល ផ្សព្វផ្សាយសេវាវេជ្ជសាស្ត្រនេះដល់សាធារណជន ដើម្បីកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់សេវានេះ។
លោកបានមានប្រសាសន៍ថា “គ្រូពេទ្យរបស់យើងអាចផ្តល់សេវាប្តូរសរីរាង្គដូចជាតម្រងនោម ថ្លើម… តាំងពី១០ឆ្នាំមុន ដូច្នេះក្រសួងសុខាភិបាលត្រូវតែផ្សព្វផ្សាយវា”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវគោរពក្រមសីលធម៌គ្រូពេទ្យឲ្យបានពេញលេញ។