ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ÷រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១- ២០៣០) ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វ ផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃមានប្រសាសន៍ថា គោលបំណងប្រកាសផ្សព្វ ផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលា យក្នុងចំណោមអ្នកពាក់ព័ន្ធនានា បង្កើនការទទួលខុស ត្រូវ និងការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់ កាលទី២នេះ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា មូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុ វត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងកំណត់សម្គាល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលក្នុងនោះប្រព័ន្ធគ្រប់គ្រងតាមបែប វិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះបានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជា ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សម្ដេចក្រឡាហោមបានបន្តគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជ រដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹងនិងពង្រីកលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការចូលរួមពីគណបក្ស នយោ បាយជាច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរភាពនយោបាយ» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។

មូលហេតុទីពីរ ត្រូវបានសម្ដេចបន្តថា ដើម្បីលើក កម្ពស់គុណភាព និងប្រសិទ្ធ ភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរនូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុស ត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជា ពលរដ្ឋ ហើយមូលហេតុទីបីគឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅមូលដ្ឋានតាមរយៈការបំផុស ឱ្យមាននូវគំនិតផ្តួចផ្តើម និងច្នៃប្រឌិតដ៏សម្បូរបែបនៃការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមមតិយោបល់ និងការផ្ដល់មូលនិធិនានារបស់ប្រជាពលរដ្ឋនៅក្នុងការ អភិវឌ្ឍមូលដ្ឋាននីមួយៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!