សម្តេចក្រឡាហោម ផ្តល់អនុសាសន៍មួយចំនួន ជាចក្ខុវិស័យក្នុងការអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីជាតិ ដំណាក់កាលទី២សម្រាប់រយៈពេល១០ឆ្នាំ ដើម្បីកំណត់ជាអាទិភាពសម្រាប់អនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី(២០២១-២០៣០) ឱ្យកាន់ តែមានប្រសិទ្ធភាព ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វ ផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ – ២០៣០) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ .អ .ប បានផ្តល់អនុសាសន៍ចំនួន៥ ជាចក្ខុវិស័យ ដើម្បីកំណត់ជាអាទិភាពសម្រាប់អនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលរួមមាន៖ទី១.ផ្តោតទៅលើការរៀបចំរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី២.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣.ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី៤.ការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៥.ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដោយកម្មវិធីជាតិដំណាក់កាលទី២។
« កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺជាកំណែទម្រង់អភិបាលកិច្ចមួយ ដែលមានការពាក់ព័ន្ធគ្រប់វិស័យ គ្រប់ស្ថាប័ន និងគ្រប់ការដ្ឋានកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាស្រ័យហេតុនេះដើម្បីធានាដល់ការសម្រេចនូវចក្ខុវិស័យចំគោលដៅ និងលទ្ធផលរំពឹងទុកនានាដែលបានកំណត់ក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ នេះ ចាំបាច់ទាមទារឱ្យមានកា រចូលរួមចំណែកយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋ ដោយផ្ដោតពីលើអភិក្រម រូមគិត រួមធ្វើ និងរួមទទួលខុស ត្រូវសំដៅធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកប ដោយ បរិយាប័ន្ននិងសមធម៌សង្គម។»
នាឱកាសនោះ សម្តេចក្រឡាហោម សង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនាន នៃរាជរដ្ឋាភិ បាល នឹងបន្តចូលរួមឱ្យកាន់ តែសកម្មប្រកបដោយផ្លែផ្កាថែមទៀត តាមតួនាទីការ ទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិដំណាក់ កាលទី២នេះ ឱ្យសម្រេច ជោគជ័យតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស្នើឱ្យស្ថាប័នពាក់ព័ន្ធនានា ជាពិសេសស្ថាប័នសារព័ត៌មានសូមបន្តផ្សព្វផ្សាយខ្លឹមសារនៃកម្មវិធីជាតិនេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធនានា៕