ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករមួយរូបក្នុងខេត្តសៀមរាប ចាំស្វាគមន៍ ចែករំលែកបទពិសោធន៍ដាំខ្ទឹមបារាំងដែលទទួលបានជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករមួយរូប រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចែករំលែកបទពិសោធន៍ លើការងារដាំដុះដំណាំខ្ទឹមបារាំង ឱ្យទទួលបានទិន្នផលខ្ពស់ ខណៈ ដំណាំមួយប្រភេទនេះ ហាក់ពិបាកក្នុងការដាំដុះនិងថែទាំ។

អ្នកស្រី ត្រិក សាម រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា៖ អ្នកស្រីចាប់យកមុខរបរដាំដុះបន្លែលក់ រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយមាន ដាំបន្លែចម្រុះជាច្រើនមុខ ដូចជា ត្រសក់ ស្ពៃក្តោប និងបន្លែជាច្រើនទៀត ខណៈបច្ចុប្បន្នអ្នកស្រីកំពុងដាំ និងប្រមូលផលខ្ទឹមបារាំង ដើម្បីលក់ ផ្គត់ផ្គង់តម្រូវការទីផ្សារ។

អ្នកស្រីបានអោយដឹងថា នេះជាឆ្នាំទី២ហើយ ដែលអ្នកស្រីចាប់ផ្តើមមុខរបរដាំដុះខ្ទឹមបារាំង ក្រោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត និងគម្រោងអង្គការដៃគូនានា ដោយការដាំសម្រាប់លក់ជូនសមាគមន៍ និងទទួលបានតម្លៃជាមធ្យម៣០០០រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រីបន្តថា ខ្ទឹមបារាំងជាដំណាំមួយប្រភេទ ដែលចំណាយពេលវេលាប្រមាណ៤ខែ ទើបអាចប្រមូលផលបាន និងជាដំណាំរើសរដូវកាល ក្នុងការដាំដុះ ដោយអាចចាប់ផ្តើមសាបព្រោះកូនបានចាប់ពីអំឡុងខែកញ្ញា ឬខែតុលា ហើយត្រូវលើករងដាំក្នុងខែបន្ទាប់។ អ្នកស្រីបន្តថា ការងារថែទាំវិញត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាដង្កូវបំផ្លាញដើម ដោយត្រូវពិនិត្យ មើលជាប្រចាំ ក្រោយពេលដាំដុះរួច។

សំឡេង៖ខ្ញុំដាំ១០រង ប្រហែល ២០ម៉ែត្រនោះមាន៤រង និង១០ម៉ែត្រមាន៦រង ១០រងទាំងវែងនិងខ្លីនោះ ខ្ញុំដាំអាក្រហមផង អាសផង ប៉ុន្តែពណ៌ក្រហមមើមចាញ់ពណ៌ស ប្រមូលបានជាង៦០០គីឡូ វាអត់ទៀងដែរជួនកាលឆ្នាំណាក៏ថ្លៃ ឆ្នាំណាក៏ថោក បាន៣០០០រៀល យើងដាំបើពេលសាបកូនយើងធ្វើរងសាបកូនរយៈពេល១ខែ រួចបានយើងធ្វើដីដាំទៅ យើងលើកជារងប្រហែលទទឹងមួយម៉ែត្រ ក្បួនគេឱ្យយើងដាំ៦ជួរ ពីជួរមួយទៅជួរ១គម្លាត១តឹកកន្លះ ហើយយើងរោយជីធម្មជាតិ ដូចជីអាចម៍គោ អាចម៍មាន់ ហើយយើងទ្រាប់បាតជីពីផ្សារបន្តិចៗទៅ រួចហើយយើងទ្រាប់ចំបើង រួចបានយើងដាំ ហើយយើងប្រើទុយោសាច វាដូចជាអត់សូវពិបាកដែរ ដូចថារាងនឿយពេលដាំបន្តិច មុនយើងដាំត្រូវធ្វើរងរាងយូរ ពេលដាំរួចដូចជាស្រួលទេ។ អ្នកស្រីបន្តថា បើកសិករណាចង់ចេះបច្ចេកទេសដាំដំណាំប្រភេទនេះ អ្នកស្រីស្វាគមន៍ក្នុងការចែករំលែកបទពិសោធន៍បន្ត  ដើម្បីមានលទ្ធភាពដាំដុះទទួលបានជោគជ័យបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ។

សូមជម្រាបថាខ្ទឹមបារាំង ជាប្រភេទរុក្ខជាតិបន្លែ ដែលត្រូវបានគេនិយមដាំ និងបរិភោគ។ ខ្ទឹមបារាំង មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្ដល់គុណប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកបរិភោគថែមទៀតផង៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!