ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីទីតាំងសម្រាប់ការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វា ទៅអរិយក្សត្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពីទីតាំងសម្រាប់ការស្ថាននាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ថា គឺកសាងជាស្ពានខ្សែកាបយោងខ្ពស់ដោយគ្មានសរសរស្ពាន គឺចាប់ផ្ដើមពីផ្សាររាត្រី(ផ្សារចាស់) ឆ្លងកាត់ទន្លេសាប ទៅជ្រោយចង្វារ ហើយបន្តចេញពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គទៅកាន់អរិយក្សត្រតែម្ដង ពោលគឺមានកសាងស្ពានចំនួនពីរ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ មានតម្លៃជាង ៦០លានដុល្លារសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ នៅខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ជម្រើសនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺមិត្តកូរ៉េបានយល់ព្រមជាមួយយើង ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន និងជំនួយឥសំណងសម្រាប់ការសាងសង់ស្ពាន ហើយបានសិក្សានូវជម្រើសជាច្រើន។ ឥឡូវខ្ញុំសូមជម្រាបអំពីជម្រើសដែលខ្ញុំបានសម្រេច ហើយក៏បាននិយាយជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅទីនោះឱ្យគាត់ជួយគាំទ្រ ហើយសង្ឃឹមថា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េដែលទើបនឹងជាប់ឆ្នោតថ្មី ក៏នឹងគាំទ្រនេះផងដែរ»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា«នេះហើយជាផលប្រយោជន៍នៃការដាក់ចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលខ្លួនខ្ញុំបានពុះពារត្រូវតែធ្វើឱ្យខាងតែបាន ហើយខ្ញុំមានមោទនភាពណាស់ ក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «ខ្ញុំកំពុងតែមានក្ដីស្រមៃថា ខ្ញុំនឹងធ្វើដំណើរលើស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះផងដែរ»។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ នៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះគឺជាខួបឆ្នាំទី២៥ នៃការកសាងទំនាក់ទំនងការទូតឡើងវិញរវាប្រទេសកម្ពុជា និងកូរ៉េ។ កាលពីអតីតកាលទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានកាត់ផ្ដាច់ដោយសារមានកត្តាលំបាក់ផ្សេងៗជាច្រើន ក៏ប៉ុន្តែដោយសារមានការតាំងចិត្តយ៉ាងមោះមុតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ ទើបរហូតមកដល់បច្ចុប្បនេះ ប្រទេសយើងទាំងពីរអាចធ្វើការសម្រេចបានក្នុងការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យនានាយ៉ាងច្រើន។ ឯកឧត្ដមបន្ដថា បន្ទាប់ពីការកសាងទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង១៧ដង រហូតឈានដល់ជាងមួយពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុនបានធ្វើការវិនិយោគផ្ទាល់នៅកម្ពុជាក្នុងវិស័យនានា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា កម្ពុជា គឺជាប្រទេសដៃគូស្នូលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ចាប់តាំងពីការកសាងទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧មក ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសកូរ៉បាននិងកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទាន សរុបមានទំហំជាង ៩០០ លានដុល្លារអាម៉េរិក លើវិស័យផ្សេងៗ មានដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំជាដើម។ ក្នុងឆ្នាំនេះ កូរ៉េគ្រោងនឹងអនុវត្តគម្រោង ODA ដែលទំហំធំជាងឆ្នាំមុនៗ ដែលមានទំហំទឹកប្រាក់រហូតដល់១៥០លានដុល្លារ អាម៉េរិកហើយមិនត្រឹមតែប៉ុណ្ណោះគម្រោសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលត្រូវបានរំពឹងថា នឹងត្រូវក្លាយជាលែនម៉ាករបស់រាជធានីភ្នំពេញ និងជានិមិត្ករូបនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ក៏គ្រោងនឹងត្រូវអនុវត្តន៍ដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!