ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបបង្ក្រាបជនល្មើសបំផ្លិចបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេ សាបឱ្យខាងតែបាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអគ្គបញ្ជាការកងទ័ពនិងអគ្គស្នងការនគរបាលជាតិ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប រួមទាំងមន្ត្រីរដ្ឋបាលជលផល ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការសហការគ្នា រកវិធីកម្ចាត់ចោលពួកមេឈ្មួញ ដែលបំផ្លិចបំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាបឱ្យខាងតែបាន។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប៉ុន្មានអាទិត្យនេះ សម្ដេចបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតរបស់ក្រុមអ្នកស៊ើបអង្កេតនិងសិក្សា ដែលគាត់មិនមែនជានគរបាលយុត្តិធម៌ទេ។ គាត់អត់មានសិទ្ធិចាប់គេទេ គាត់បញ្ជូនព័ត៌មាននោះមកឱ្យខ្ញុំៗ បានបញ្ជូនទៅដល់អភិបាលខេត្ត រហូតដល់អភិបាលខេត្តបានឆ្លើយមកវិញថា ចាប់អត់បានព្រោះពួកវាលឿនពេក។ ប៉ុន្តែខេត្តពោធិ៍សាត់ក្រោយមកទើបចាប់បាន តែខេត្តប៉ុន្មានទៀតនៅតែចាប់ពុំបាន»។

សម្ដេចតេជោថ្លែងបន្តថា តើមានរឿងអ្វីដែលចាប់ពុំបាន ឬមកពីមន្ត្រីរបស់យើងស៊ីសំណូកគេឬយ៉ាងណា។ យើងបានផ្ទេអំណាចយ៉ាងច្រើនទៅថ្នាក់ខេត្ត ហើយបើថ្នាក់ខេត្តមិនធ្វើតើយកអំណាចនោះទៅធ្វើអ្វី ហើយដោសារតែមានបញ្ហាហ្នឹង បានជាមានអ្នកមានគំនិតថា ដោយសារតែបទល្មើសនេសាទច្រើនសូមសម្ដេចបង្កើតជាឡូតិ៍នេសាទដើម្បីឱ្យពួកឯកជនជួយគ្រប់គ្រង។

ដូច្នេះខ្ញុំបញ្ជាឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍នានា ចាក់ផ្សាយឡើងវិញនូវបទអត្ថាធិប្បាយរបស់ខ្ញុំ
ប្រហែលជា៤ ទៅ៥ម៉ោង ក្នុងឆ្នាំ២០១២ អំពីហេតុផលអ្វីដែលខ្ញុំបានប្រកាសលុបចោលឡូតិ៍នេសាទ។ ឥឡូវនេះបទល្មើសបំផ្លិចបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាប កើតចេញពីមនុស្សតិចតួច យើងបង្ក្រាបគេអត់បាន ដល់បង្ក្រាបគេអត់បាន សូមសម្ដេចបង្កើតឡូតិ៍នេសាទដើម្បីឱ្យឯកជនគេគ្រប់គ្រង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ឯកជនគ្រប់គ្រឡូតិ៍នេសាទហ្នឹងហើយ ដែលប្រជាកសិករយើងវេទនា រហូតដល់ស្លាប់មនុស្ស»។ ដូច្នេះមិនអាចដោយសារតែហេតុផលដែលយើងបង្ក្រាបពួកជនល្មើសបំផ្លិចបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបមិនបាន បែរជាយើងមកបើកឱកាសឱ្យមានឡូតិ៍នេសាទឡើងវិញនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា កន្លងមកដោយ សារការំលោភបំពានរបស់មនុស្សមួយចំនួន ទន្លេសាបរបស់យើងត្រូវបានកាត់បន្ថយទំហំរហូតទៅដល់ជាង៦ម៉ឺនហិកតា ឯណ្ណោះ។ អីចឹង បានជាសម្ដេចចេះតែចោទសួរថា តើអស់លោកធ្វើចៅហ្វាយខេត្តជុំវិញបឹងទន្លេសាបហ្នឹង គេធ្វើអ្វីគេ បានជាបណ្ដាយឱ្យប្រជាជនចុះទៅកាប់ព្រៃលិចទឹក អត់មានពេលឈប់។

សម្ដេចតេជោបន្តថា ប្រសិនបើយើងមិនមានវិធានការប្រមូលដីនោះត្រឡប់មក វិញទេ គឺយើងមិនអាចគ្រប់គ្រងបឹងទន្លេ សាបបាន ហើយបើសិនជាយើងចេះតែបណ្ដោយឱ្យមួយឆ្នាំកាប់រានបន្តិច មួយឆ្នាំកាប់រានបន្តិច តើទំហំបឹងទន្លេសាបនៅសល់ប៉ុន្មានទៅ។ ឥឡូវបញ្ហានេះបានរំសាយហើយៗ បានប្រគល់ឱ្យរដ្ឋវិញនូវដីចំនួនជាង៦ម៉ឺនហិកតា ហើយដែលក្នុង៦ម៉ឺនហិតានេះជាគោដៅនៃការដាំព្រៃលិចទឹកឡើងវិញ។ ដូច្នេះអស់លោកដែលជាអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបត្រូវយកការទទួលខុសត្រូវមួយ ដោយធ្វើសកម្មភាពបង្ក្រាបបទល្មើសកាប់ព្រៃលិចទឹកនេះជាប្រចាំ កុំឱ្យបទល្មើសនេះកើតឡើងទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!