ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីវៀតណាមអំពីមធ្យោបាយក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

យោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kim Eun-hye បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol ពិភាក្សាអំពីមធ្យោបាយធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ នៅក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នៅថ្ងៃទី២៣ ខែមីនា។

លោកស្រី Kim ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសវៀតណាម គឺជាប្រជាជាតិមួយដ៏រួសរាយសម្រាប់យើង ហើយបានរក្សាទំនាក់ទំនងនៃការជឿទុកចិត្តគ្នា បើទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ និងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកក៏ដោយ»។

លោកស្រីបាននិយាយថា នៅក្នុងឆ្នាំ២០២២ នេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតទ្វេភាគី ហើយទំនាក់ទំនងទ្វេភាគីនាពេលនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អ្នកនាំពាក្យរូបនេះក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសវៀតណាមក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាដៃគូរបស់កូរ៉េខាងត្បូងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ប្រធានាធិបតីវៀតណាមនឹងក្លាយជាមេដឹកនាំបរទេសទីប្រាំមួយដែលបាននិយាយជាមួយលោក Yoon ចាប់តាំងពីការបោះឆ្នោតរបស់លោកកាលពីថ្ងៃទី១០ ខែមីនា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមិអូ គីស៊ីដា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!