សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍ដោយដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Iryna Vereshchuk ដែលបាននិយាយថា ប្រទេសអ៊ុយក្រែនបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន ៩ កាលពីថ្ងៃពុធ ដោយអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់ជម្លោះ និងការផ្តល់ជំនួយមនុស្សធម៌។
លោក Vereshchuk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ច្រករបៀងមនុស្សធម៌ទាំងនោះត្រូវបានបង្កើតឡើងដើម្បីជម្លៀសជនស៊ីវិលពីទីក្រុងចំនួនបីនៅតំបន់ Zaporizhzhia ភាគខាងត្បូង និងភូមិចំនួនបួននៅភាគកណ្តាលទីក្រុងគៀវ។
លោក Vereshchuk បាននិយាយថា ក្រៅពីនេះ ប្រជាជននឹងត្រូវបានជម្លៀសចេញតាមរយៈផ្លូវមនុស្សធម៌ពីទីក្រុង Mariupol នៅភាគអាគ្នេយ៍ និងទីក្រុង Rubizhne នៅភាគខាងកើត៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)