ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក បេនណេត បានសម្តែងការវាយតម្លៃរបស់លោកអំពីស្ថានភាពទាក់ទងនឹងអ៊ុយក្រែន និងដំណើរការនៃកិច្ចចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា លោក ពូទីន បានចែករំលែកទស្សនៈរបស់លោកទៅលើកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ និងការអភិវឌ្ឍប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
នៅព្រឹកថ្ងៃដដែលនោះ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ ដើម្បីពិភាក្សាអំពីបញ្ហាដូចគ្នានេះ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)