ខេត្តក្រចេះ÷ មានសេចក្ដីរាយការណ៍ពីខេត្តក្រចេះថា រថយន្ត ឈ្មួញឈើដុះស្លែរ ដែលត្រូវបានគេស្គាល់ឈ្មោះ យាយ កាវសិប មានចំនួន ៣គ្រឿង បានធ្វើចរាចរណ៍ដឹកជញ្ជូនឈើ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ និងក្រុមឈ្មួញផ្សេងទៀត សរុបចំនួន ៥ទៅ ៦ គ្រឿង ក្នុង ១យប់ៗ បែរមកមើលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថ បែរជាសប្បាយក្នុងការរាប់ក្បាលឡានហើយ ទទួលកញ្ចប់តាមក្រោយ ជាថ្នូរនិងការមិនទប់ស្កាត់ មិនបង្ក្រាបបទល្មើស ទោះបីក្រុមអ្នកសារព័ត៌មានរាយការណ៍ជូនពួកគាត់យ៉ាងណាក៏ដោយក៏ទុកជាការឥតប្រយោជន៍ ។
ជាក់ស្តែង នៅវេលាម៉ោង១២និង៤៣នាទីយប់រហូតដល់ម៉ោង៤.១១នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានរថយន្តសាំយ៉ុងចំនួន ប្រម៉ាណ ៣ទៅ ៥គ្រឿងដឹកបទល្មើសព្រៃឈើបានយ៉ាងរលូនតាមផ្លូវជាតិលេខ៧៦Aឆ្លងកាត់រង្វង់មូលស្រុកស្នួលផ្លូវជាតិ លេខ ៧.A . បែជាមន្ត្រីជំនាញនិងស្ថាប័ណ្ណពាក់ព័ន្ឋឈរមើល មិនហ៊ានក្អក ឬក៏ធ្វើការទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពរបស់ក្រុមឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើទាំងនោះឡើយ។
ជុំវិញការរឹះគន់លើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធបានទេ តែដើម្បីអោយព័ត៏មាននេះបានជ្រាប់ដល់ស្រទាប់មហាជន និងថ្នាក់ដឹកនាំ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង ខ្ញុំនឹងរងចាំការឆ្លើយបំភ្លឺពីសមត្ថកិច្ចក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖097 52 66 779 015293964